(ខេត្តបន្ទាយមានជ័យ)៖ ព្រឹក ថ្ងៃទី៦ ខែវិច្ឆកា ឆ្នាំ២០១៩នេះ កងកម្លាំងចម្រុះមាន កងរាជអាវុធហត្ថខេត្ត យោធភូមិភាគិ៥តំបន់ទី១ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ រាប់ពាន់នាក់ដឹក នាំដោយ លោកអ៊ុរាត្រីអភិ ខេត្តខេត្តបន្ទាយមានជ័យ និងជាគណៈបញ្ជាការឯក ភាពខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការណ៍ជា ទ្រង់ទ្រាយធំចុះបង្ក្រាប បក្សពួកនិងទណ្ឌិតសម រង្សីដែលប៉ុនប៉ងប្តួល រំលំរដ្ឋាភិបាលស្របច្បាប់។
តាមការអះអាងរបស់លោក អ៊ុំ រាត្រីបានប្រាប់ឲ្យដឹង ថានេះជាលើកទី២ហើយដែល លោកជាគណៈបញ្ជាការឯក ភាពខេត្តចេញប្រតិ បត្តិការណ៍ជា ទ្រង់ទ្រាយធំ ចុះបង្ក្រាបបក្សពួកនិង ទណ្ឌិតសម រង្សីដែលប៉ុនប៉ង ប្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត របស់ប្រជាពលរដ្ឋរាប់ លាននាក់នៅគ្រប់ គោលដៅដែលបាន កំណត់ទុកជាស្រេច។
លោកអ៊ុំរាត្របាន បញ្ជាក់ឲ្យដឹងទៀតថា ការចុះបង្ក្រាបបក្សពួក និងទណ្ឌិតសម រង្សីនៅតាមគោលដៅ នេះដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងក្នុង នោះមានកម្លាំងចំរុះ បំពាក់អាវុធយុទ្ធភ័ណ្ឌ សម្ភារៈប្រយុទ្ធ រថពាសដែក រថយន្តតូចធំជាដើម ។
ក្នុងនោះមានកម្លាំង យោធភូមិភាគទី៥ ទិសទី១ បន្ទាយមានជ័យ បញ្ជាការដ្ឋានកង រាជអវុធហត្ថនិងស្នងការដ្ឋាន នគរបាលខេត្តបង្កើន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាព អាស្រ័យ ហេតុនេះ សូមសាធារណជននិង បងប្អូនប្រជាពលរដ្ឋទាំង អស់មេត្តាជ្រាបជាព៍ត័មាន និងកុំមានការព្រួយ បារម្ភអ្វីឲ្យសោះ។
សូមបញ្ជាក់ដែរថាការ បញ្ចេញកម្លាំងចម្រុះ និងយុទ្ធភ័ណ្ឌទ្រង់ ទ្រាយធំបែបនេះ ប្រព្រឹត្តទៅថ្ងៃពេល ដែលទណ្ឌិតសម រង្សីនិងគូកនដែល រាជរដ្ឋាភិបាលចោទថា ជាក្រុមឧទ្ទាមប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល ប្រកាសផែនការមាតុ ភូមិនិវត្តន៍នាថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខ។
ក្នុងនោះមានតម្រុយ តម្រាយផ្លូវថា ក្រុមនោះអាចមក តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឬ ច្រកណាផ្សេងទៀតតាម បណ្តោយព្រំដែនថៃ ហើយកម្លាំងនិងសព្វាវុធជា ហូរហែរនេះមិនមែនជាការ បង្ហាញសំញ៉ែងកម្លាំង ដើម្បីគំរាមកំហែង បំភិតបំភ័យដ់ប្រជា ពលរដ្ឋអីនោះទេពោលគឺកង កម្លាំងចុះបង្ក្រាប ទណ្ឌិតសម រង្សី ទោះយ៉ាងណា កងកម្លាំងទាំងនោះ បានប្តេជ្ញានិងត្រៀម ខ្លួនជាស្រេចហើយ ដើម្បីអនុវត្តដីកា ចាប់ខ្លួនក្រុមឧទ្ទាម ក្រុមប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលសមច្បាប់ ក្រុមប្រមាថ ព្រះមហាក្សត្រ និងប៉ុនប៉ងបំផ្លាញ សុខសន្តិភាពនៅក្នុងខេត្ត ក៏ដូចក្នុងប្រទេស ពោលគឺកងកម្លាំងមាន កតព្វកិច្ចអនុវត្តបទ បញ្ជាប្រមុខរាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់៕