ជនជាតិអាមេរិកកាំង ម្នាក់ឈ្មោះMENASlAN RoBERTPAUL បានដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ បាយ័ន្តក្នុងស្រុកសំពៅលូន..!?

បាត់ដំបង÷នៅពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧ និង ៤០ នាទី នៅចំណុចក្រុមទី០១ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី ជនបរទេស ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់បាយ័ន ជនរងគ្រោះឈ្មោះ MENASIAN  ROBERT PAUL ជនជាតិ អាមេរិកកាំង ភេទប្រុស អាយុ ៦៤ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់បាយ័ន ក្នុងក្រុមទី ០១ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  (ស្នាក់នៅតែម្នាក់ឯងគ្មានសាច់ញាតិនៅជាមួយ) បានដេកនៅក្នុងបន្ទប់ផ្ទះសំណាក់បណ្តាលឲ្យស្លាប់ ។

មូលហេតុ:  ជនរងគ្រោះ ស្លាប់ដោយមានជំងឺគាំងបេះដូង នេះតាមការពិនិត្យរបស់គ្រូពេទ្យកុសលវិច្ច័យ និងផ្នែកជំនាញបច្ចេកទេសវិទ្យាសាស្រ្ត។
ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការពិនិត្យរួចបានដឹកសាកសពទៅប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅដើម្បីរៀបចំតាមជំនាញ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *