មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា(សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណីចុះហត្ថលេខាផ្ដល់ដីចំនួន 60 កន្លែងឲ្យទៅអ្នកបទល្មើសនៅតំបន់ ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ

កំពង់ធំ÷ថ្ងៃអង្គារទី ២២ ខែតុលា ឆ្នាំ ២០២៤មន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មានជាតិទាំងអស់ឲ្យបានជ្រាបថាកាលពីថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៤មានការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ។ស្នើឱ្យអាជ្ញាធរថ្នាក់ជាតិ។ស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណីចុះហត្ថលេខាផ្ដល់ដីចំនួន ៦០ កន្លែងឲ្យទៅបទល្មើសនៅតំបន់ ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

ពាក់ព័ន្ធនិងការផ្សាយព័ត៌មានខាងលើនេះមន្ទីរបរិស្ថានខេត្តកំពង់ធំបានបញ្ជាក់ជូនសាធារណជននិងបណ្ដាញសារព័ត៌មានជាតិទាំងអស់ជ្រាបថាមន្ទីរបរិស្ថានខេត្តកំពង់ធំ។ពុំមានសិទ្ធិចុះហត្ថលេខាផ្ដល់ដីជូនបុគ្គលណាមួយឬជនណាម្នាក់ឡើយ។ ចំពោះការបញ្ជាក់លើសាលកប័ក្រដែលប្រជាពលរដ្ឋស្នើសុំចេញលិខិតបញ្ជាក់លើដីអាស្រ័យផលមន្ទីរបរិស្ថានខេត្តកំពង់ធំបានផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៤៥អនក្រ.បកចុះថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិលើផ្ទៃដីសរុប៩៣៣ ៥៧៧ហិតា ការអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សជណ.បស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រសួងបរិស្ថានស្ដីពីការជំរុញអនុវត្តលិខិតលេខ១០៦៤ សជណ.បដនិងអនុក្រឹត្យលេខ២៤៥ អនក្រ.បក និង សេចក្តីជូនដំណឹងលេខ ២៤៦៤ /២៣ សជណចុះថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ស្ដីពីការដាក់ពាក្យធ្វើស័្វយប្រកាសលើការកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារទេសទំនាបខាងជើងបឹងទន្លេសាប(អភិរក្សសត្វខ្សឹប)ដែនជម្រកសត្វព្រៃព្រៃឡង់ដែនជម្រកសត្វព្រៃបឹងពែរ និង សហគមន៍ការពារធម្មជាតិដើម្បីស្នើសុំជាកម្មសិទ្ធិស្របច្បាប់បញ្ញត្តិរបស់រដ្ឋបាលខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះមន្ទីរបរិស្ថានខេត្តកំពង់ធំបានសហការជាមួយក្រុមការងារខេត្តអាជ្ញាធរស្រុកឃុំពាក់ព័ន្ធចុះធ្វើការផ្សព្វផ្សាយនិងជំរុញដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ដីអាស្រ័យផលនៅក្នុងតំបន់ដែលបានកំណត់ដោយអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ឲ្យមកធ្វើការស្វ័យប្រកាសលើការកាន់កាប់ដីរបស់ខ្លួនក្នុងតំបន់ការពារធម្មជាតិ នៅមន្ទីរបរិស្ថានខេត្តដើម្បីមន្ទីររៀបចំអត្តសញ្ញាណក្បាលដីនិងអ្នកកាន់កាប់ដីទាំងនោះ សម្រាប់ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងសម្រេចក្នុងការចេញលិខិតបញ្ជាក់យល់ព្រមដើម្បីឲ្យប្រជាពលរដ្ឋទៅធ្វើប័ណ្ណសម្គាល់សិទ្ធស្របតាមមាត្រា ១១ ជំពូក ៤នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិច្បាប់ភូមិបាលនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដូចនេះការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីពុំមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ធ្វើឲ្យមហាជនមានការភាន់ច្រឡំ និង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ទីរជំនាញគ្រប់ស្ថាប័នដែលបានចូលរួមសហការខិតខំបំពេញការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

មន្ទីរបរិស្ថានខេត្តកំពង់ធំសូមបញ្ជាក់ជូនសាធារណជននិងបណ្ដាញសារព័ត៌មានជាតិថាក្រុមបណ្ដាញសហគមន៍ព្រៃឡង់មួយក្តាប់តូចនេះបានបង្កើតឡើងដោយពុំមានច្បាប់ត្រឹមត្រូវនិងធ្វើសកម្មភាពវិទ្ធង្ឃនា ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើធនធានធម្មជាតិ។ដែលមានការគាំទ្រជំនួយថវិកាពីអង្គការនៅក្រៅប្រទេសម្យ៉ាងវិញទៀតក្រុមបណ្ដាញសហគមន៍ព្រៃឡង់នេះពុំបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះទេ៕ដោយ លោក សំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *