តើហេតុអ្វីបានជាលោកផ្កាយ១ កុយ សុភាព ស្នងការ រងខេត្ត មិនព្រមចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ហើយលោក ផ្កាយ ១ រូបនេះថា បើចង់ដឹងរឿង ឱ្យ ទៅសួរលោកស្នងការខេត្តខេត្តស្វាយរៀងទៅ

ស្វាយរៀង៖ បើទោះជាមានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី( កុយ សុភាព )ឱ្យចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយចុះ ក៏បច្ចប្បន្នលោកឧត្តមសេនីយ៍រូបនេះនៅតែបន្តកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបន្ទុកព្រហ្មទណ្ឌដដែល។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងខេត្តស្វាយរៀង។

ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី (កុយ សុភាព) មិនត្រឹមតែមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនពេលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់រូបលោកឱ្យចូលនិវត្តន៍ទៅទៀត។

មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ដោយបំពានច្បាប់បែបនេះបាន។

កម្លាំងនគរបាលខេត្តស្វាយរៀង សូមគោរពស្នើសុំសម្តេចមហាបវធិតី(ហ៊ុន ម៉ា ណែត) នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត(សសុខា )រដ្ឋន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ (កុយ សុភាព) បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងនេះសូមអញ្ជើញ សួរ លោកឧត្តមសេនីយ៍ទោ(ពេជ្រ វិរៈ)ស្នងការនគរបាលខេត្តទៅ។
អ្នកសារព័ត៌មាន ក៏បានព្យាយាមទំនាក់ទំនងលោកឧត្តមសេនីយ៍ទោ ( ពេជ្រ វីរៈ) ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺ តាមបណ្ដាញ ប្រព័ន្ធ តេឡេក្រាម ចូលហើយប៉ុន្តែលោកមិនទទួល។

ដោយឡែក លោកបណ្ឌិត( ទួច សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏មិនទាន់បានបញ្ជាក់លំអិតពីបញ្ហានេះនោះឡើយទេ ដោយលោកបណ្ឌិតបានឆ្លើយតបថា៖ លោកសុំពេលដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន៕

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គមជាតិ ដេីម្បីប្រជាពលរដ្ឋខ្មែរ
តែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ ឬ ដាក់សម្ពាធ ឲ្យបុគ្គលណា ម្នាក់ឡេីយ។

អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែន ធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *