(ខេត្តបន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើត ឡើងរវាងរថយន្ត Lexus330 បើកទៅបុករថយន្ត ដឹកទំនិញខ្ទាតទៅប៉ះ រថយន្តដឹកសាំង និងម៉ូតូ បណ្តាលឲ្យ ស្លាប់១នាក់ របួសធ្ងន់ ស្រាល៣នាក់ទៀត នៅវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចខាង មុខវិទ្យាល័យនិមិត្ត ស្ថិតនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សម្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មានឲ្យ ដឹងថានៅមុនពេលកើង ហេតុនោះមានរថយន្តម៉ាក Lexus 330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7790 បើកដោយឈ្មោះ គង់ សារុន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត បើកក្នុងទិសដៅពីលិចទៅ កើតក្នុងល្បឿនលឿនលុះ បើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត កុងទីន័រ ពណ៍ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3351បើកពីកើត ទៅលិច ស្រាប់តែរថយន្ត Lexus330 បានបើករេចង្កូតទៅឆ្វេង បុករថយន្តកុងទីន័រ ចំពីមុខពេញទំហឹងរួច រេចង្កូតមកឆ្វេងជ្រុលមក បុករថយន្តដឹកសាំង មួយគ្រឿងទៀតពាក់ ស្លាកលេខ ភ្នំពេញ3A-4243 ដែលបើក ពីលិចមកកើត ហើយបន្តទៅ បុកម៉ូតូម៉ាក HondaDream125 ពណ៍ខ្មៅ ២០១០ ពាក់ស្លាកលេខ ប.មានជ័យ 1D-1737 មកពីទិសខាងលិច បណ្តាលឲ្យ អ្នកបើករថយន្តLexus330 ឈ្មោះ គង់ សារុន ស្លាប់និងប្រពន្ធ រងរបួសស្រាល ខាងរថយន្ត ដឹកសាំង របួសស្រាល ខាងម៉ូតូ រងរបួសធ្ងន់ ចំណែកខាងរថយន្ត កុងទីន័រ រត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុហើយ សមត្ថកិច្ចចុះមកដល់ កន្លែងកើតហេតុហើយបាន ធ្វើកំណត់ហេតុរថយន្តនិង ម៉ូតូដែលពាក់ព័ន្ធនិង ករណីគ្រោះថ្នាក់ចរាចរណ៍ នោះបានយកទៅរក្សាទុក នៅអធិការក្រុងប៉ោយប៉ែត ចំណែកសពត្រូវបាន ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី៕