អាជ្ញាធរ ជំនាញអប់រំនិងដៃគូអភិវឌ្ឍន៍ជម្រុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សពីមូលដ្ឋាន

បន្ទាយមានជ័យ ÷ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរ ការិយាល័យជំនាញអប់រំ យុវជននិងកីឡា និងអង្គការហ្គូដណេបឺស-កម្ពុជាដែលជាដៃគូអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ បានជម្រុញលើកទឹកចិត្តការបណ្តុះបណ្តាលធនធានមនុស្សតាំងពីកុមារ យុវជនចេញពីមូលដ្ឋានជនបទនិងទីប្រជុំមកតែម្តង។
ការលើកឡើងដូច្នេះ នៅពេលអញ្ជើញជាអធិបតីនិងចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សា១ខ្នងស្មើនិង៣បន្ទប់ បំពាក់កុំព្យួទ័រ និងបរិធាននៃអនុវិទ្យាល័យសំរោងមានជ័យនៅឃុំសំរោងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅមានប្រសាសន៍ថា: ក្នុងនាមអាជ្ញាធរ សមត្ថកិច្ចជំនាញ គណៈ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនកូរ៉េនិងថ្នាក់ដឹកនាំ បុគ្គលិកអង្គការហ្គូដណេបឺស-កម្ពុជា(Good Neigbours,Cambodia ) ដែលជាដៃគូអភិវឌ្ឍន៍មកពីប្រទេសកូរ៉េខាងត្បូងដែលបាមជួយកសាងអគារសិក្សា១ខ្នងស្មើនឹង៣បន្ទប់ បំពាក់កុំព្យួទ័រ និងបរិធាននៃសាលាអនុវិទ្យាល័យសំរោងមានជ័យ ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

សម្ភារៈ បរិក្ខាររួមមាន: តុ.កៅអីគ្រូ តុ កៅអីសិស្ស កំព្យូទ័រលើតុ ម៉ាសុីនបោះពុម្ភឯកសារ ទូរទស្សន៍ ធុងបាស់ ម៉ាសុីនបញ្ចាំងស្លាយ LCD  សៀវភៅអាននិងឯកសារសម្រាប់សិស្សអានក្នុងបណ្ណាល័យនិងសង្ហារឹមជាច្រើនទៀត ។
គឺចំណាយអស់ថវិកាចំនួនសរុប ១១៥.៧៥០ដុល្លាសហរដ្ឋអាមេរិក។

អាគារមជ្ឈមណ្ឌលធនធានសិក្សានេះមានទទឹង៩ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ សង់អំពីថ្ម ប្រកក្បឿង ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី៦ខែមេសា ឆ្នាំ ២០២៤ បញ្ចប់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គុដណេប៊ឺសកម្ពុជា ប្រទេសកូរេខាងត្បូង។

នាឱកាសនោះ ចាង ដុងវង (Mr Jang Dongwoong) អង្គការហ្គុដណេប៊ឺសកម្ពុជា ប្រទេសកូរេខាងត្បូងបានថ្លែងថា : សប្បុរសជនជាប្រជាជនកូរ៉េតាមរយ:អង្គការនេះ បានតាំងចិត្តនិងបន្តខិតខំរៃអង្គាសមូលនិធីដើម្បីផ្តល់មកអោយអនុវត្តគម្រោងនានាជួយដល់ប្រជាជនកម្ពុជា ដូចកន្លងមកនិងពេលនេះ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកសាង អភិវឌ្ឍន៍និងពង្រឹងគុណភាពធនធានមនុស្សតៃងពីកុមារភាព យុវជននៅតំបន់ជនបទ និងទីប្រជុំជនតែម្តងដើម្បីអោយពួកមានចំណេះជំនាញសម្រាប់អនាគតត្រចះត្រចង់ឡើងទៀត ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:ជំនួយនិងការកសាងអាគារមជ្ឈមណ្ឌលធនធានសិក្សានិងបំពាក់បរិធានបណ្តុះបណ្តាលនេះពិតជាឆ្លើយតបចំបំណងនិងសេចក្តីត្រូវការបណ្តាលនេះពិតជាឆ្លើយតបចំគោលបំណងនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងកូនចៅរបស់របស់ពួកគេនៅតំបន់ជនបទនេះ។
ហើយរឹងរឹតតែត្រូវនឹងការអភិវឌ្ឍន៍វិស័យអប់រំដែលជាគោលដៅក្នុងការលើកកម្ពស់គុណភាពនៃធនធានមនុស្ស ស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋុមន្ត្រី បានកំណត់អាទិភាពគន្តឹះទៃង៥ ដោយផ្តើមពី”មនុស្ស”ជាចម្បង។ ជារួមគឺមនុស្ស ផ្លូវ ភ្លើង ទឹកនិងបច្ចេកវិទ្យា ។

ក្នុងនោះលោកអ៊ុំ រាត្រី ក័បានធ្វើការផ្តាំផ្ញើដល់ លោកគ្រូអ្នកគ្រូ មាតាបីតាសិស្ស សិស្សទាំងអស់ ថាក្រោយពីអាគារអគារនិងបរិធានថ្មីហើយនោះសូមប្រើប្រាសនិងទាញយកផលប្រយោជន៍អោយអស់លទ្ធភាពក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស។
ហើយពេលនេះ សូមអ្នកអាណាព្យាបាល ឪពុកម្តាយប្រញាប់នាំកូនចៅដល់អាយុនិងសិស្សចាស់ទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២៥ ។

នៅចុងនៃកម្មពិធី គណៈ:អធិបតីនិងភ្ញៀវបានអញ្ជើញបំពាក់មេដាយឥស្សរិយយស ជូនប័ណ្ណសរសើរនិងលិខិតថ្លែងអំណរគុណដល់សប្បរសជនបរទេសនិងកម្ពុជា ,ផ្តល់អំណោយដល់ពលរដ្ឋ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ,កាត់ខ្សែបូរសម្ពោធអគារ ,ចារលើសៀវភៅក្រាំងមាស ,ទស្សនាបន្ទប់និងបរិធានបំពាក់ ,ដាំដើមឈើ”បណ្តុះធនធានមនុស្ស”,ថតរូបអនុស្សាវរីយ៍ ជានិមិត្តរូបនៃការប្រកាសដាកអោយប្រើប្រាសផ្លូវការនិងអបអរបវេសនកាលឆ្នាំថ្មី ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *