កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំងមួយកន្លែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ឃាត់ខ្លួនជនបរទេសជិត១,០០០នាក់

ខេត្តកំពង់ស្ពឺ÷ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោងប៉ុន្មាន ៩ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ {ស ថេត} អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក {ឌី វិជ្ជា} បានបើកប្រតិបត្តិការបង្ក្រាប ទីតាំងមួយកន្លែង ស្ថិតក្នុងភូមិដើមអង្គ្រង ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែងប្រតិបត្តិការបានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលជំនាញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក {ឌី វិជ្ជា} អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ {ស ថេត} អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមសហការពីកម្លាំងអគ្គស្នងការនគរបាលជាតិខេត្តកំពង់ស្ពឺរួមទាំងកម្លាំងអាវុធហត្ថ ជាច្រើនចូលរួមផងដែរ។

បើតាមសេចក្ដីរាយការណ៍ ជំហានដំបូងនៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនបរទេសចម្រុះជាតិ សាសន៍ ដែលភាគច្រើនជាជនជាតិចិន និងកូរ៉េ សរុបប្រមាណជិត១,០០០នាក់។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរហ្នឹងក៏សាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

លោក .ប្រធាន មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ យល់យ៉ាងណាវិញ ចំពោះ ទីតាំងដ៏ធំយ៉ាងមហិមា មួយកន្លែងនេះ  តើឯកឧត្តម {ហេងសួរ}រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរបាយការណ៍ជនបរទេសទាំងអស់នោះដែលឬទេ? ជនបរទេសមកបម្រើការងារ នៅប្រទេសកម្ពុជា យ៉ាងសន្ធឹកសន្ធាប់ មានទាំងជនជាតិចិន និងជនជាតិកេរ៉ូ។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយសារមិនមានលេខទូរស័ព្ទនិងសង្ឃឹមថា ឯកឧត្តមនិងជួយបកស្រាយក្នុងករណីពាក់ព័ន្ធ។

ប្រជាពលរដ្ឋនិងសង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក {សុខ វាសនា} អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាតើមន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះជនជាតិចិន និងកូរ៉េ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(….) ក្នុងការបំពេញការងារ។

ប្រជាពលរដ្ឋ និង អង្គការសង្គមស៊ីវិលពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនិងការដឹកនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក{ឌី វិជ្ជា}អគ្គស្នងការរងនគរបាលជាតិ ដោយមានការបញ្ជាពីនីឧត្តមសេនីយ៍{ស ថេត}អគ្គស្នងការនគរបាលជាតិ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត{ស សុខា}ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *