បន្ទាប់ពីរកម្លាំងសមត្ថកិច្ចជំនាញធ្វើការបង្រ្កាបជាន់បរទេសចម្រុះជាតិសាសន៍ទ្រង់ទ្រាយធំនៅខេត្ត កំពង់ស្ពឺ ស្រាប់តែជនបរទេសនៅរាជធានីភ្នំពេញ នាំគ្នារត់ចេញពីអាគារ ក្នុងខណ្ឌសែនសុខទាំងយប់មិនដឹងមូលហេតុ

រាជធានីភ្នំពេញ ÷អាគារមួយកន្លែង នៅទីក្រុងភ្នំពេញ.ក្បែរ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ វេលាម៉ោង ២:២៦យប់ ថ្ងៃ២៥ខែតុលាឆ្នាំ២០២៤នេះ មានជនបរទេសជាច្រើននាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ ដោយមិនដឹងមូលហេតុនៅឡើយ។

បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ទំនងជនបរទេសទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍មកបបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដោយមិនមានលិខិតបញ្ជាក់និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែង បន្ទាប់ពីបានទទួលដំណឹងថាមានការបង្ក្រាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺទើបនាំគ្នាភ័យឆោឡោ និងរត់ចេញជៀសវាងការចាប់ខ្លួន។

លោក ហួរ ម៉េងវ៉ាង ជាអធិការខណ្ឌសែនសុខពិតជាមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងតំបន់ភូមិសាស្ត្រ របស់ខ្លួនមែន. រហូតដល់ជនអន្តោប្រវេសន៍លាក់ខ្លួនបានរាប់រយនាក់នៅតែមិនដឹងមិនឮ សូមសរសើរ ដោយស្មោះ។

តើហេតុអ្វីបានជាជនបរទេសរត់ចេញពីអគារទាំងយប់ ?

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត(សសុខា)ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យអគារមួយកន្លែងនេះដោយក្តីអនុគ្រោះ។

អង្គភាពគេហទំព័រ ប្រម៉ាញ់ជាយដែនធីវី យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មានសូមអរគុណ។អត្ថបទ ដោយលោក មុតចិត្រា ប្រម៉ាញ់ជ័យដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *