ប្រទីបនៃរដ្ឋបាលខេត្ត ស្រុកក្រុង មន្ទីរ អង្គភាពបានរៀបចំនិងចុះស្ទឹងសិរីសោភ័ណហើយសម្រាប់អបអរបុណ្យអុំទូកខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ÷ប្រទីបនៃរដ្ឋបាលខេត្ត ស្រុកក្រុង មន្ទីរ អង្គភាពគិតត្រឹមថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ ត្រូវបានរៀបចំនិងចុះស្ទឹងសិរីសោភ័ណហើយ សម្រាប់ការចូលរួមអបអរដាទរព្រះរាជពិធីបុណ្យអុំទូកខេត្តបន្ទាយមានជ័យ ។
ហើយតំណាលគ្នានេះ ការប្រគុំតន្ត្រីខ្នាតធំនិងការតាំងពិព័រណ៍លក់ផលិតផលភូមិ១ផលិត១និងផលិតផលពីក្នុងនិងក្រៅប្រទេសក៏បានចាប់ផ្តើមផងដែរ។

ខណ:នេះ  ប្រជុំជនខេត្តបន្ទាយមានជ័យដែលគេនិយមហៅថាស្វាយ,ស្វាយស៊ីសូផុនឬក្រុងសិរីសោភ័ណ បានចាប់ផ្តើមប្រែសម្រស់ស្រស់ថ្លានិងបើកទ្វារទទួលស្វាគមន៍ការហូរចូលមកនូវអ្នកស្រុកនិងភ្ញៀវមកពីក្នុងនិងក្រៅខេត្ត ។

ទិដ្ឋភាពនៅមាត់ស្ទឹងសិរីសោភ័ណត្រង់ភូមិ១និងភូមិ៣សង្កាត់ព្រះពន្លា.អមដោយតិរិវិថីតូចសណ្តូកនិងសួនច្បារថ្មី ស្រូបសម្តេចតេជោឈ្នះ ឈ្នះនាត្រើយស្តាំ(ខាងលិច) ស្ទឹងបានពន្លេចខ្លួនសម្រាប់បំពេញខ្សែភ្នែកនិងដួងចិត្តប្រជាពលរដ្ខនិងភ្ញៀវជាតិ អន្តរជាតិ ។

យោងរដ្ឋបាលខេត្តបន្ទាយមានជ័យព្រះរាជពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះប្រព្រឹត្តទៅនាថ្ងៃ ២៦-២៧ តុលា ឆ្នាំ២០២៤ ។

យោងរដ្ឋបាលខេត្តបន្ទាយមានជ័យបានសេចក្តីជូនដំណឹងនិងអំពាវនាវថា :
សូមជម្រាបជូនឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គការជាតិ អន្តរជាតិ សមាគម គ្រឹះស្ថានសិក្សា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករទូទាំងខេត្ត ជ្រាបថា គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅ២ថ្ងៃនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះ ។

ប៉ុន្តែនៅរៀងរាល់រាត្រី ចាប់ពីថ្ងៃទី២៤ដល់២៨ ខែតុលា ឆ្នាំ២០២៤  ក៏មានការប្រគំតន្ត្រីសម័យ អមដោយការដាក់ស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ  ភូមិ១ផលិតផល១និងផលិតផលចម្រុះពីក្នុងនិងក្រៅប្រទេដផងដែរ។

ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យ(មាត់ស្ទឹងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លា) និងក៏មានការរៀបចំបណ្តែតប្រទីបអង្គភាពរដ្ឋ វិស័យឯកជននិងដៃគូអភិវឌ្ឍន៍ នៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤.ថែមទៀត ។

រីឯ គណៈកម្មាធិការខេត្តបន្ទាយមានជ័យរៀបចំបុណ្យជាតិ-អន្តរជាតិអោយដឹងដែរថា:  ចំពោះពិធីអកអំបុកនិងសំពះព្រះខែ នឹងរៀបចំនារាត្រីថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯណោះនៅបរិវេណសួនតេជោឈ្នះឈ្នះខេត្តបន្ទាយមានជ័យដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *