(ខេត្តបន្ទាយមានជ័យ)៖ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ ត្រី តឹកប៊ុនធឿន លោកជំទាវ ប៉ាងណាគ្រី និងពុទ្ធបរិស័រក្នុងស្រុក និង ថៃបានមូលមតិគ្នាជា ឯកច្ឆ័នផ្តើមធ្វើបុណ្យ កឋិនទានសាមគ្គីមួយ ប្រមូលបច្ច័យដើម្បី យកទៅកសាងសា លាបសនាកម្មថាន និងភ្នំសុមនកូដ ក្នុងវត្តស្រះរាំង ភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
កម្មវិធីបុណ្យ ថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៩ រសៀលជួបជុំពុទ្ធ បរិស័ទញាតិមិត្ត ជិតឆ្ងាយក្រុងពលី និងមនស្សកាព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃច ម្រើនព្រះបរិត្តនិងសម្តែង ធម៌ទេសនានៅគេ ហដ្ឋានរបស់លោក តឹកប៊ុនធឿន លោកជំទាវ ប៉ាងណាគ្រី នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លុះនៅវេលាម៉ោង១២ ព្រឹកថ្ងទី៦ អង្គឋិនទានសាមគ្គី នេះត្រូវបានដង្ហែទសិណ ៣ជុំវិហារវេបច្ច័យនិង បរិវ៉ាកឋិនទាំងអស់ វេប្រគេនព្រះសង្ឃជាកិច្ច បង្ហើយបុណ្យតែម្តង។
ក្នុងនោះលោក អាចារ្យទេពណាវី បានប្រាប់ដល់ពុទ្ធបរិស័ទ ទាំងអស់ថាបច្ច័យដែលបាន មកពីអង្គឋិនទានចំនួន១៤០ លានរៀលនេះយក ទៅកសាងសាលាបសនា កម្មថានដែលមានបណ្តោយ ២៩.៨៥ ម៉ែត្រទទឹង១៧ម៉ែត្រ កំពស់ ១៥ម៉ែត្រ និងភ្នំសុមនកូដដោយ គណកម្មកាអាចារ្យវត្ត គ្មានលទ្ធភាព និងកសាងបាននោះ ទេទើបបានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន ផ្តើមធ្វើបុណ្យកឋិនសាមគ្គី ឡើងដើម្បីឲ្យដូនជីរៀន សូត្រនិងស្នាក់នៅស្រួល ហើយនិងប្រែក្លាយទីវត្ត អារាមជាកន្លែងថ្នាល បណ្តុះបណ្តាលមនុស្សជំនាន់ ក្រោយឲ្យក្លាយទៅជា ធនធានមនុស្សដែល ជាតិត្រូវការចាំបាច់ផងដែរ។
លោកអាចារ្យបានមាន ប្រសាន៍បន្តថាក្នុងអង្គ ឋិនទាននេះរាជរដ្ឋាភិបាល កម្ពុជាចាត់ទុកព្រះពុទ្ធ សាសនាជាសាស នារបស់រដ្ឋមានចែង ក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី៤៣ហើយ ក្នុងនោះកម្ពុជាមាន បុណ្យព្រះពុទ្ធសាសនា ជាច្រើនដូចជា មាឃបូជា ពិសាខបូជា អាសាឡបូជា និងចូលព្រះវស្សារ ចេញវស្សាជាដើម។
លោកអាចារ្យបាន បញ្ជាក់ទៀតថា បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ ណាស់ក្នុងវិស័យព្រះ ពុទ្ធសាសនាកាលណា ពុទ្ធបរិស័ទបានធ្វើបុណ្យ កឋិនទាននេះហើយ អ្នកនោះជាតិមុខនិងក្លាយ ទៅជា រូបសម្ផស្សស្អាត និងមានធនធាន ទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង។
ហើយបុណ្យនេះដែរ គេចាប់ផ្តើមធ្វើនៅថ្ងៃ ទី១រោច ខែអស្សុជដល់ដ្ងៃទី១៥ កើតខែកក្តឹកដែលមានរយៈ ពេល២៩ថ្ងៃដែលពុទ្ធរិស័ទ ខ្មែរប្រារព្វធ្វើឡើងដើម្បី បំពេញតំរូវការជាក់ស្តែង របស់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់កាល ត្រីមាសនៅតាមទីវត្ត អារាមនានាក៏ដូចជាការ រួមចំណែកកសាងទីសេនា សនៈនិងសមិទ្ធផល ក្នុងវត្តព្រមទាំងរួមចំណែក លើកកំពស់ការគោរព ប្រតិបត្តិព្រះពុទ្ធសានាដែល ជាសានារបស់រដ្ឋឲ្យបាន ថ្គុំថ្កើនរុងរឿងផងដែរ។
ហើយការធ្វើបុណ្យ កឋិនទាននេះជា បុណ្យក្នុងព្រះពុទ្ធ សាសនាជាកាលទាន ដ៏វិសេសមួយមានដែន កំណត់ពេលវេលា ច្បាស់លាស់ពុំមាន ចេះតែធ្វើនៅពេលណា ក៏បានតាមតែចិត្តនឹក ឃើញនោះឡើយ៕