រាជធានីភ្នំពេញ ÷ នៅថ្ងៃ ២៩ ខែតុលា ឆ្នាំ ២០២៤ បើយោងតាមរូបភាពដែលអង្គភាពយើងបានចុះតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ទីតាំងមួយកន្លែងបង្កប់លួចលាក់បើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ គ្រប់ប្រភេទ ក្នុងក្នុងតារាងបាល់ទះ និង មានការប្រជល់មាន់ដីផងដែរ ដែលស្ថិតនៅ ភូមិ ថ្មគោល សង្កាត់ ចោមចៅ ២ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
លោកមេប៉ុស្តិ៍ បញ្ញា បន្ទាប់ពីក្រុមការងារអ្នកសារព័ត៌មានយើង ធ្វើសេចក្តីរាយការណ៍ គាត់ប្រើថា ជាប់បង្ក្រាបគ្រឿងញៀន ។
ពលរដ្ឋបាន សំណូមពរ ទៅដល់ឯកឧត្តម {ឃួង ស្រេង} អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក {ជួនណារិន} ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស[ក់ កញ្ញារិទ្ធិ} អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍ សែនជ័យ
និងលោក វរសេនីយ៍ឯក {ម៉ន វុទ្ធី }ជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យជួយចាត់វិធានការបង្ក្រាបដោយក្តីអនុគ្រោះផងទាន។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
អង្គភាពសារព័ត៌មាន យើងខ្ញុំផ្សព្វផ្សាយព័ត៌មានដេីម្បីជាប្រយោជន៍ដល់សង្គម នឹងប្រជាពលរដ្ឋខ្មែរ
និងជាប្រយោជន៍ ជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាផ្សព្វផ្សាយ ញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ ប្រម៉ាញ់ជាយដែន