ខេត្តតាកែវ ÷នៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសារ ជាប់ព្រំប្រទល់ប្រទេសវៀតណាម សមត្ថកិច្ចថ្នាក់ជាតិនិងស្ថាប័នជំនាញកំពុងដេកលុងលក់ចំពោះបញ្ហា ជនវៀតណាម ចូលមកនេសាទក្នុងទឹកដីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមការចាត់ចែងនិងសម្របសម្រួល ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ដែលមានឥទ្ធិពលមិនមែនតូច អាចយកដៃបាំងមេឃ បង្កើនបទល្មើសនេសាទ។
លោក{វ៉ី សំណាង }អភិបាល ខេត្តតាកែវ គួរតែសិក្សាក្នុងបញ្ហានេះ និងចាត់វិធានការទប់ស្កាត់ ចំពោះជនជាតិវៀតណាមចូលនេសាទខុសច្បាប់ទាំងនេះយ៉ាងណាវិញ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងទឹកដីខ្មែរនៅស្រុកអង្គរបុរីនិងស្រុកបុរីជលសារត្រូវបង់លុយឲ្យលោកកេ{ជនជាតិវៀត ណាម} ដែលជាប្រតិបត្តិករដោយផ្ទាល់នៅលើផ្ទៃទឹកក្នុងតំបន់ទាំងពីរនេះ។
លោក {សុខ ឡេះ}ដែលជាមន្ត្រីប៉េអឹម រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លោក កេ ជាអ្នកដើរប្រមូលលុយពីអ្នកនេសាទវៀតណាមដើម្បីយកបន្តឲ្យហើយបើមានបញ្ហានៅលើផ្ទៃទឹកគឺលោកកេ ជាអ្នកដោះ ស្រាយដោយផ្ទាល់,តែបើរឿងនោះជារឿងធំដុំគឺត្រូវមាន មុខលោក{សុខ ឡេះ}ជាមន្ត្រីប៉េអឹម ជាអ្នកចេញមកសម្របសម្រួល។
បើតាមសេចករាយការណ៍ពីអ្នកនេសាទវៀតណាមប្រាប់អ្នកកាសែតនៅផ្ទៃទឹកក្នុងស្រុកអង្គរបុរីឲ្យដឹងថា ពួកគេបានបង់ប្រាក់ឲ្យឈ្មោះកេ ក្នុងការនេសាទណូរ៉ាវ ប្រវែង ៥០០ម៉ែត្រ២០ លានដុង។ សកម្មភាពល្មើសច្បាប់បែប នេះត្រូវបានធ្វើជាប្រចាំដូចបណ្ដាឆ្នាំមុនៗដែរ បើទោះបី ជារាជរដ្ឋាភិបាលបានផ្លាស់ប្ដូរចៅហ្វាយខេត្តហើយ ក៏ ដោយ។ ពួកមន្ត្រីជលផលខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកសៅ កុសល ត្រូវបានចែករំលែកលាភសក្ការៈរួចរាល់អស់ហើយ។ ដូច្នេះពួកគេមិនអាចចុះទៅអើត មើលបទល្មើសនោះបានឡើយ។
បើតាមសេចក្តីរាយការណ៍ពីស្រុកបុរីជលសារឲ្យដឹងថា សូម្បីតែលោក{សុង ផល្លី }ប្រធានសមាគមខាងជលផល ក៏ពាក់ព័ន្ធ នឹងអំពើពុករលួយអ្នកក្រោមអំណាចរបស់លោក{សុខ ឡេះ}ដែដជាមន្ត្រីប៉េអឹម នោះដែរ។ ដូច្នេះវាជាប្រព័ន្ធដែលត្រូវបានរៀបចំយ៉ាងប្រទាក់ក្រឡាគ្រប់ផ្នែក,គ្រប់ស្ថាប័ន។
ពួកមន្ត្រីជលផលខេត្តតាកែវខ្លះនិយាយបែបប្រហើរថា ឲ្យជនជាតិវៀតណាមចូលនេសាទចុះ ពីព្រោះថា ផលនេសាទទាំងនោះ វានឹងត្រូវហូរតាមផ្ទៃទឹកចូលទៅក្នុង ទឹកដីវៀតណាមដដែលទេ។
តើការលើកឡើងរបស់ពួកមន្ត្រីទាំងនេះត្រឹមត្រូវដែរឬទេ? ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរដែលអាស្រ័យពឹងពាក់លើផលនេសាទនោះ សូម្បីតែអុំ ទូកកៀកនឹងតំបន់ដែលពួកវៀតណាមកំពុងនេសាទក្នុងដែនទឹកខ្មែរនោះក៏មិនបានផង។
ប្រជាពលរដ្ឋខ្មែរក្នុងស្រុកអង្គរបុរី,បុរីជលសារ…សង្ឃឹម ថា លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឌិត ទីណា នឹងចាត់មន្ត្រីជំនាញថ្នាក់ដឹកនាំក្រសួង ចុះ ទៅពិនិត្យមើលអំពីបញ្ហានេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកសុខ ឡេះ បានទេព្រោះខលលេខទូរស័ព្ទលោក ០៩៣៩៥៥៥២២ មិនចូល។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មាន យើងខ្ញុំ ផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គម ដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរ
ប្រយោជន៍ និងចំណូលចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយប្រម៉ាញ់ជាងដែន