លោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះ ប្រតិត្តិការបង្ក្រាប ក្លឹបកំសាន្ត យីហោ ស្តាស៊ីធី (Star City ) ឃាត់ខ្លួនបានមនុស្ស ប្រុស-ស្រី ជាង១០០នាក់

ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ {សិទ្ធិ ឡោះ} ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ {ព្រហ្ម ពិសិដ្ឋ} អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបក្លឹបកំសាន្ត យីហោ ស្តាស៊ីធី ( Star City )

ប្រតិត្តិការបង្ក្រាបខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបាន ខ្មែរ និង ជនបរទេស ប្រមាណ១០០នាក់ ក្នុងនោះ មានភ្ញៀវ និង អ្នកបម្រើនៅក្នុងក្លិបកម្សាន្តស្តាស៊ីធី កា លពីព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៤ នេះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយករថយន្ត១៦កៅអី របស់សាលាក្រុងប៉ោយប៉ែត ដឹកជញ្ជូនទៅទុកនៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១។

លោកវរសេនីយ៍ទោ{ កែវ ដូល }អធិការ រងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធីក្រុងប៉ោយប៉ែត គឺដឹកបញ្ជូនចេញទៅដាក់នៅទីបញ្ជាការដ្ឋាននគរបាលវរការពារព្រំដែនគោកលេខ៨៩១ និង រង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីធ្វើតេស្តរកសារធាតុញៀន ។

ប្រសិនជាមានប្រើប្រាស់គ្រឿងញៀន នឹងបន្តអនុវត្តតាមទៅតាមផ្លូវច្បាប់ រីឯអ្នកមិនប្រើប្រាស់គ្រឿងញៀននឹងត្រូវដោះលែងត្រឡប់ទៅផ្ទះវិញ។

សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ៕ អត្ថបទ ដោយ ប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *