ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំក្រុមការងារ ចុះដាំ និងប្រគល់កូនឈើ ចំនួន ១ ០០០ដើម នៅស្រុកមេសាង

នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុកមេសាង បានអញ្ជើញដឹកនាំក្រុមការងារ ចុះដាំ និងប្រគល់កូនឈើ ចំនួន ១ ០០០ដើម នៅវិទ្យាល័យ មេសាង ស្រុកមេសាង ខេត្តព្រៃវែង។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក សក ឡី លោក សៅ ឌីណា និងលោកវេជ្ជបណ្ឌិត សុខ តិចឈាង អនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងអស់លោក លោកស្រី សមាជិក សមាជិកាក្រុមការងារចុះជួយ, អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ស្រុក, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. វិទ្យាល័យទាំង៣, ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ឃុំទាំង៨ ព្រមទាំងលោកអធិការនគរបាលស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ មេសាង ជាច្រើននាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *