(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានរៀបចំពិធីប្រកាស តំបន់វិនិច្ឆ័យចុះបញ្ជី ដីធ្លីជាលក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញ ចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់ខាងលើ។
ក្នុងឱកាសនោះ លោក វ៉ៅ សុខា ប្រធានមន្ទីររៀប ចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានឲ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់ កាលរួមមាន៖
ទី១-ត្រៀមរៀបចំ គឺការកំណត់តំ បន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។
២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់ សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣-បិទផ្សាយសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១៥ថ្ងៃ ដើម្បីទុក លទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែល ពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង។
៤-សម្រេចលើឯកសារវិនិច្ឆ័យ គឺរបាយការណ៍ពីលទ្ធ ផលនៃការបិទផ្សាយ ជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើការ ផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ ឬមិនមានពាក់ ព័ន្ធនឹងដីរដ្ឋ និងទី៥-ការចុះបញ្ជីប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី។
ជាមួយគ្នានេះ លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា ការកំណត់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺត្រូវឆ្លងកាត់ច្រើន ដំណាក់កាល ដូចជាការផ្សព្វផ្សាយ ប្រកាសកំណត់តំបន់ វិនិច្ឆ័យ ពិសេសការជូន ដំណឹងជាសាធារណៈ ដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈ ជនទាំងអស់ ដោយផ្សព្វ ផ្សាយតាមរយៈ វុទ្យុ ទូរទស្សន៍ និងបណ្តាញសារ ព័ត៌មានផ្សេងៗ ដើម្បីឲ្យម្ចាស់ក្បាលដី ដែលមានទី លំនៅឆ្ងាយបានជ្រាប និងមកចង្អុល បង្ហាញទីតាំងព្រំ ប្រទល់ដីរបស់ខ្លួន ដើម្បីផ្តល់ជាព័ត៌មាន និងឯកសារចាំបាច់ដល់ មន្ត្រីអនុវត្តការងារចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
លោកអភិបាលខេត្តក៏ បានជំរុញផ្តាំផ្ញើដល់ ប្រជាពលរដ្ឋស្ថិតក្នុង តំបន់ខាងលើ ត្រូវបង្ហាញឯកសារជូន មន្ត្រីបច្ចេកទេស ដូចជាសំបុត្រកំណើត អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា សំបុត្រមរតកសាល ក្រមតុលាការ..ដើម្បីឲ្យមន្ត្រីបច្ចេក ទេសងាយស្រួលក្នុងការ បំពេញឯកសារ ជូនបងប្អូន។
ជាចុងក្រោយលោក អភិបាលខេត្តសូម ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿការញុះញង់ ការបោកបញ្ឆោតពី សំណាក់ក្រុម ឧទ្ទាមក្រៅច្បាប់ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេក្លោង ដោយពេល នេះពួកក្បត់ជាតិទាំង នោះកំពុងញុះញង់ ឲ្យចូលរួមបះបោរធ្វើ រដ្ឋប្រហារប្រឆាំងនឹង រាជរដ្ឋាភិបាល។
ដូច្នេះ សូមបងប្អូនពលរដ្ឋ កុំជឿការបោកបញ្ឆោត ភូតកុហកពីក្រុមក្បត់ ជាតិទាំងនោះឲ្យសោះ ហើយយើងត្រូវនាំគ្នាចូលរួម ការពារ ថែរក្សា សុខសន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន ខិតខំរកបានដោយលំបាក ឲ្យបានគង់ វង្សជាដរាប៕