កំពង់ធំ÷នៅថ្ងៃព្រហស្បតិ៍ទី ៣១ ខែតុលា ឆ្នាំ ២០២៤.លោក{ តុប កក្កដា} ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលថ្មីៗនេះ បានបដិសេធនិងច្រានចោលរាល់ការបង្ហោះ facebook របស់ឈ្មោះ{តាន់ គឹមសួរ }ដែលបានចោទប្រកាន់មកលើរូបលោកថាលោកមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនិងបញ្ហាដីធ្លី។
ពាក់ព័ន្ធនិងការសរសេរបង្ហោះផ្សាយព័ត៌មានខាងលើនេះប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាក់ជូនសាធារណជន និង បណ្ដាញសារព័ត៌មានជាតិទាំងអស់ជ្រាបថា មន្ទីរបរិស្ថានខេត្តកំពង់ធំ ពុំមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើហើយ និង មានការពាក់ព័ន្ធពីបញ្ហាដីធ្លីនោះឡើយ។
លោក{តុប កក្កដា} បានបញ្ជាក់ជាបន្តទៀតថាលោកពុំបានស្គាល់ ឬក៏មានទំនាក់ទំនងជាមួយអ្នករកស៊ីបទល្មើសព្រៃឈើនោះដែរ ។
ហើយម្យ៉ាងវិញទៀតលោកក៏គ្មានសិទ្ធិអំណាចអ្វីទៅចុះហត្ថលេខាផ្ដល់ដីជូនបុគ្គលណាមួយ ឬ ជនណាម្នាក់នោះឡើយ។ ចំពោះការបញ្ជាក់លើសាលកប័ក្រដែលប្រជាពលរដ្ឋស្នើសុំចេញលិខិតបញ្ជាក់លើដីអាស្រ័យផលគឺមន្ទីរបរិស្ថានខេត្តកំពង់ធំ បានផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៤៥អនក្រ.បកចុះថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិលើផ្ទៃដីសរុប៩៣៣ ៥៧៧ហិតា ការអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សជណ.បស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រសួងបរិស្ថានស្ដីពីការជំរុញអនុវត្តលិខិតលេខ១០៦៤ សជណ.បដនិងអនុក្រឹត្យលេខ២៤៥ អនក្រ.បក និង សេចក្តីជូនដំណឹងលេខ ២៤៦៤ /២៣ សជណចុះថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ស្ដីពីការដាក់ពាក្យធ្វើស័្វយប្រកាសលើការកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារទេសទំនាបខាងជើងបឹងទន្លេសាប(អភិរក្សសត្វខ្សឹប)ដែនជម្រកសត្វព្រៃព្រៃឡង់ដែនជម្រកសត្វព្រៃបឹងពែរ និង សហគមន៍ការពារធម្មជាតិដើម្បីស្នើសុំជាកម្មសិទ្ធិស្របច្បាប់បញ្ញត្តិរបស់រដ្ឋបាលខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះមន្ទីរបរិស្ថានខេត្តកំពង់ធំបានសហការជាមួយក្រុមការងារខេត្តអាជ្ញាធរស្រុកឃុំពាក់ព័ន្ធចុះធ្វើការផ្សព្វផ្សាយនិងជំរុញដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ដីអាស្រ័យផលនៅក្នុងតំបន់ដែលបានកំណត់ដោយអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ឲ្យមកធ្វើការស្វ័យប្រកាសលើការកាន់កាប់ដីរបស់ខ្លួនក្នុងតំបន់ការពារធម្មជាតិ នៅមន្ទីរបរិស្ថានខេត្តដើម្បីមន្ទីររៀបចំអត្តសញ្ញាណក្បាលដីនិងអ្នកកាន់កាប់ដីទាំងនោះ សម្រាប់ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងសម្រេចក្នុងការចេញលិខិតបញ្ជាក់យល់ព្រមដើម្បីឲ្យប្រជាពលរដ្ឋទៅធ្វើប័ណ្ណសម្គាល់សិទ្ធស្របតាមមាត្រា ១១ ជំពូក ៤នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិច្បាប់ភូមិបាលនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ដូចនេះការសរសេរបង្ហោះផ្សព្វផ្សាយព័ត៌មានរបស់លោក{ តាន់ គឹមសួរ} គឺពុំមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ធ្វើឲ្យមហាជនមានការភាន់ច្រឡំ និង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ទីរជំនាញគ្រប់ស្ថាប័នដែលបានចូលរួមសហការខិតខំបំពេញការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕ដោយ លោក សំនៀង