រដ្ឋបាលខេត្តកំពង់ធំបើកវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

(កំពង់ធំ):វេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តកំពង់ធំស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ត្រូវបានប្រារព្ធបើកនៅ ថ្ងៃទី ៣១ដល់ថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៤ក្រោមអធិបតីភាពឯកឧត្តមដៀប ពីរីប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមនួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត. អង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធនានា.លោកប្រធានក្រុមប្រឹក្សាក្រុង.ស្រុក  អភិបាល អភិបាលរងក្រុង.ស្រុកលោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ក៏បានចូលរួមយ៉ាងច្រើនកុះករ។
ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍន;ភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយនិងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឍការនិងវិសហមជ្ឈការ ដើម្បីចូលរួមការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ក្នុងពិធីបើកអង្គវេទិការនាពេលនោះ ឯកឧត្តមនួនផារ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការផ្ដោតលើការរៀបចំឡើងវិញនៅរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ ការធ្វើកំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនេះក៏មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យអភិបាលកិច្ចមូលដ្ឋានសំដៅលើកកម្ពស់ ផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចឆ្លើយតបតំរូវការប្រជាពលរដ្ឋចំគោលដៅ។ សំដៅដល់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព កាត់បន្ថយប្រៀបក្រីក្រនិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ផ្អែកតាមបទពិសោធន៍និងភាពជោគជ័យនៃកំណែទម្រង់គ្រប់ថ្នាក់ស្របតាមគោលបំណងរាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពនៃកំណែទម្រង់កាន់តែប្រសើរឡើង  រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងស្ថាប័នថ្នាក់ជាតិ បានបង្កើតនិងដាក់ចេញឲ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាច្រើនជាពិសេសកម្មវិធីជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី១និងដំណាក់កាលទី ២ ដែលកំពុងអនុវត្តយ៉ាងសកម្មនៅថ្នាក់ក្រោមជាតិ។  ជាសក្ខីភាពនាថ្ងៃនេះការរៀបចំវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិនេះគឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាបវរអធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់លើការបន្តពង្រឹងនិងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឲ្យកាន់តែសុីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១សំដៅកសាងមូលដ្ឋានគ្រឹះខ្ពស់ទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ឯកឧត្តមនួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំសង្ឃឹមថា លទ្ធផលរំពឹងដែលនិងទទួលបានពីការរៀបចំវេទិកានេះ នោះគឺវឌ្ឍនភាព និងដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់លាស់ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចការកំណែទម្រង់នេះ ត្រូវបានលើកឡើង ត្រូវបានកំណត់វិធានការជាក់លាក់ សម្រាប់ដោះស្រាយតាមលំដាប់ថ្នាក់រដ្ឋបាលនីមួយៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងកម្រិតរាជរដ្ឋាភិបាលទាំងមូល។ ផ្អែកលើមូលដ្ឋានទាំងនេះរាជរដ្ឋាភិបាលអាចកំណត់ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងការតម្រង់ទិស ច្បាស់លាស់សម្រាប់ការពង្រឹង និងជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែមុតស្រួច ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនយើង ជាពិសេសការចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០៕ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *