(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ច ប្រជុំគណៈអភិ បាលខេត្តប្រចាំខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ សាលាខេត្តកំពត។
អញ្ជើញចូលរួមក្នុង កិច្ចប្រជុំនេះរួមមាន លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបចំនួន៧៧នាក់។
កិច្ចប្រជុំនេះ ត្រូវបានពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ ៗរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដី ព្រាងរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៩ ស្ដីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សាលើការ បែងចែកប្រាក់រង្វាន់ លើកទឹកចិត្ត ជូនមន្ត្រីរាជការ ប្រចាំខែតុលា ឆ្នាំ២០១៩។
៣-ពិនិត្យពិភាក្សា លើសេចក្ដីព្រាង សេចក្ដីណែនាំផ្នែក គោលនយោបាយ ស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ (២០២០-២០២៤) ។
៤-ពិនិត្យពិភាក្សាលើការ ទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ស្ថិតនៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
ផ្សព្វផ្សាយសេច ក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំ បដិសណ្ឋារកិច្ច សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត និងបញ្ជាក់អំពីការអញ្ជើញ សមាសភាពចូលរួម និងការទទួលខុសត្រូវ ។
៥-សេចក្តីផ្សេងៗ៖ បញ្ជាក់អំពីការកំណត់ សមាសភាពចូលរួម ប្រារព្ធទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើត នៃកងយោធ ពលខេមរៈភូមិន្ទ ឆ្នាំ២០១៩៕