កំពង់ធំ÷ថ្ងៃសុក្រទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៤លោកឧត្តមសេនីយ៍ទោ{ហេងសុផល}ស្នងការនគរបាលខេត្តបានអះអាងថា បទល្មើសគ្រប់ប្រភេទថយចុះ ជាបន្តបន្ទាប់ ដូចបានបញ្ជាក់ ក្នុងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤នេះ។
ថ្លែងក្នុងពិធីនេះលោកឧត្តមសេនីយ៍{ទោ ហេង សុផល] ស្នងការបានថ្លែងអំណរគុណ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ សម្រាប់ការអនុវត្ត វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប ធានាបានសុវត្ថិភាពល្អ នៃការប្រារព្ធព្រឹត្តិការណ៍ បុណ្យជាតិ អន្តរជាតិ សំខាន់ៗ នាពេលកន្លងមក។
ទន្ទឹមការអនុវត្តវិធានការជំនាញ លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ជំរុញដល់មន្ត្រីជំនាញ ត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ តាមគោលដៅងាយរងគ្រោះនានា ដើម្បីបញ្រ្ជាបការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញ ស្របតាម គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
លោកស្នងការបានដាក់គោលការណ៍ សំខាន់ៗ ដល់ផែនការងារជំនាញ ត្រូវពង្រឹងនិងអនុវត្តដូចភ្លៀងរលឹកលើការងារ÷
១.ការងារសន្តិសុខ
២.ការងារបង្ក្រាបបទល្មើស ល្បែងស៊ីសង លួចឆក់ ប្លន់ ក្មេងទំនើង
៣.ការងារគ្រប់គ្រង អាវុធជាតិផ្ទុះ និងអគ្គិភ័យ ៤.ការងារអត្តសញ្ញាណកម្ម សំដៅបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសុខសុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពសុខដុមរមនា ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានក្រើនរំលឹក ដល់អង្គភាព អធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក ត្រូវបន្តប្រមូលផ្តុំកងកម្លាំងប្រចាំការ ទ្រោលសភាព
ការណ៍ សង្គម ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយហេតុការណ៍ ណាមួយដែលអាចកើត មានឡើងជាចៃដន្យ ដោយបាតុភូតធម្មជាតិ ៕
ដោយ លោក សំនៀង