កំលាំងអាវុធហត្ថ ស្រុកថ្មពួកចុះបង្ក្រាប បានរថយន្តដឹកឈើ ក្រញ៉ូង២៨ដុំ ស្មើរនឹង ២២៨គីឡូក្រាម បញ្ជូនទៅឲ្យ ជំនាញចាត់ការ

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចខាង ក្រោយស្រះទឹក ស្ថិតក្នុងភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឈរជើងក្នុងភូមិសាស្រ្ដ ច្រកទ្វារតំបន់បឹងត្រកួន បានចុះធ្វើបង្រ្កាបបទ ល្មើសព្រៃឈើ និងរឹបអូសបានរថយន្ត ១គ្រឿងម៉ាក កាមរី ពណ៍ប្រផះ សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ ២M-៧២៩៦ ផ្ទុកឈើក្រញ៉ូង ចំនួន ២៨ដុំ ស្មើរនឹង ២២៨គីឡូត៍ក្រាម ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ជនសង្ស័យហាក់ដូច ដឹងខ្លួនមុនបានរត់ គេចខ្លួនបាត់ ហើយទុករថយន្ត ចោលនៅចំណុច កើតហេតុខាងលើ ។

ក្រោយពីធ្វើការ ដកហូតវត្ថុតាង កម្លាំងជំនាញបាន កសាងសំណុំរឿង និងបញ្ជូនវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការ ទៅតាមច្បាប់បន្ត។

ក្នុងប្រត្តិបត្តិការបង្ក្រាបឈើនេះ បានលោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យបាន ឲ្យកំលាំងអាវុធហត្ថទាំងអស់ ត្រូវអនុវត្តន៍តាមបទបញ្ចា និងវិធានការដ៏តឹងរឹង  របស់លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ ប្រទេសត្រូវចុះ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិដែល ជួបគ្រោះមហន្តរាយ ជាយថាហេតុ ត្រូវចាត់តាំង កម្លាំងចេញល្បាត និងការពារតាមគោល ដៅសំខាន់ៗ និងទីប្រជុំជន ចាត់តាំងជំនាញចុះ ស្រាវជ្រាវរុករកមុខ សញ្ញាជនល្មើស ត្រូវអនុវត្ត បង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃ ឈើខុសច្បាប់ កាប់រានទន្រ្ទាន យកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើស នេសាទខុសច្បាប់ ជាដើម៕ ដោយ លោក មុត ចិន្ត្រា

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *