អភិបាលខេត្តកំពង់ធំ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ឆ្នាំសិក្សា២០២៤-២០២៥..!?

កំពង់ធំ÷នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម{ នួន ផារ័ត្ន} អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យ {ហ៊ុន សែន} បល្ល័ង្ក ឆ្នាំសិក្សា២០២៤-២០២៥ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នាឱកាសនោះដែរ ឯកឧត្តម {នួន ផារ័ត្ន }ថ្លែងថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មីនាពេលនេះ គឺជាការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្តម {នួន ផារ័ត្ន} បានស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាធនធានចាំបាច់ និងមានតម្លៃ បំផុតសម្រាប់ប្រទេសជាតិ ហើយជាវ័យរពោរពេញដោយថាមពល បញ្ញាឈ្លាសវៃ អង់អាចក្លាហាន ដែលអាចចូលរួមគ្រប់សកម្មភាព ក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ សមនឹងពាក្យថា {ទំពាំងស្នងឫស្សី យុវជនប្រុសស្រីស្នងជាតិ} ។ ហើយយុវជនត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពឱ្យបានល្អ ត្រូវខិតខំរៀនសូត្រ សម្រាប់រួមចំណែកក្នុងគ្រប់សកម្មភាពអភិវឌ្ឍសង្គមជាតិ៕ ដោយលោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *