កម្លាំងនគរបាលស្រុកស្វាយជ្រំ ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះ)កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី..!?

ស្វាយរៀង៖ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការបញ្ជារដឹកនាំពីលោកឧត្ដមសេនីយ៍ទោ{ ពេជ្រ វីរៈ} ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលពី ឯកឧត្តម {ខាំ សុផារី} ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចាត់តាំងលោកវរសេនីយ៍ឯក{ គឹម ឡៃ} ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ {កុយ សុធីឡៃ} នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយលោកវរសេនីយ៍ឯក {សោម សុភ័ណ្ឌ} អធិការ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស ដែលធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ករណីលួចមានស្ថានទម្ងន់ទោស(គាស់ផ្ទះប្រជាពលរដ្ឋ)នាពេលកន្លងមក ក្នុងមូលដ្ឋានស្រុកស្វាយជ្រំ។

វត្ថុតាងដកហូត÷ ម៉ូតូ ០២គ្រឿង និងទូរស័ព្ទដៃ ០៣គ្រឿង។

បច្ចុប្បន្ន÷ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ដោយ ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *