ខេត្តតាកែវ ÷មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថាជាទីកន្លែងផលិតបារី ដែលស្របច្បាប់ របស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសត្រូវមានការអនុញ្ញាតចេញពីក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងត្រូវបាននាំចេញទៅបរទេស ដែកមានព្រំប្រទល់ជាប់និងខេត្តតាកែវ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យ។
កន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយ ទៅ មួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ ក្តី តែគ្រាន់តែជា រនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផ្លាកយីហោ ផ្សេងៗ ជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច ឬ មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួន ដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុន ដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវ តែមានការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬ ប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និង បទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុន ដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ថាត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម ។
ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអង្គភាព អ្នកព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម { វី សំណាង} អភិបាលខេត្តតាកែវ និង ឧត្តមសេនីយ៍ទោ {ម៉ែន លី } ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ឬ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត{ ស សុខា} ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។ អត្ថបទ ដោយប្រម៉ាញ់ជាយដែន