(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត និងជាប្រធាន គណៈកម្មការកាកបាទ ក្រហមកម្ពុជា សាខាខេត្តកំពត បានអញ្ជើញចែក អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន ៣០០នាក់ មកពី ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៅវិទ្យាល័យទូកមាស ។
ក្នុងពិធីផ្តល់ អំណោយនេះ ក៏មានការអ ញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋ បាលខេត្ត ប្រធាន អនុប្រធានមន្ទីរ -អង្គភាពជុំវិញខេត្ត កម្លាំងទាំងបីប្រភេទ សមាជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ងាយរងគ្រោះ សរុប ៣៩៥នាក់ ។
ស្ថិតក្នុងឱកាស ដ៏មានអត្ថន័យនេះ លោក ជាវ តាយ អភិបាល ខេត្តកំពត បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពី សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលកន្លងតែងតែយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយសម្រាល ការលំបាករបស់ប្រជា ពលរដ្ឋទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានស្នើសុំការ យោគយល់ពីបងប្អូន ប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយមនុស្សធម៌មាន ចំនួនតិចតួចមិនបាន សមស្របទៅនឹងទំហំ នៃការខ្វះខាតរបស់ បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោយនេះ អាចជួយសម្រាលទុក្ខ លំបាក របស់បងប្អូនប្រជាពលរដ្ឋ យើងបានមួយរយៈផងដែរ។
ឆ្លៀតក្នុងឱកាស នេះផងដែរ លោក ជាវ តាយ អភិបាលខេត្ត ក៏បានអំពាវនាវ ដល់លោកតា លោកយាយ អុំ ពូ មីង បងប្អូនប្រជាពល រដ្ឋទាំងអស់ សូមកុំចូលរួមជាមួយ នឹងចលនាឧទ្ទាម ក្រៅច្បាប់ ដែលដឹកនាំដោយ ឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួក ដែលជាការបំផ្លាញ នូវសុខសន្តិភាពរបស់ ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ហើយនៅថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ចូល រួមពិសារ អំបុក ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅតាមមូលដ្ឋាននីមួយៗ របស់បងប្អូន។
ចំពោះអំណោយដែល បានចែកជូននាថ្ងៃ នេះរួមមាន៖ អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ថវិកាសរុប ៦លានរៀល ដោយក្នុងមួយ គ្រួសារទទួលបានថវិកា ២ម៉ឺនរៀល៕