បន្ទាយមានជ័យ៖ ក្រោយពីផ្ទុះតាមបណ្តាញសង្គមតាមរយៈសារព័ត៌មានផ្សព្វផ្សាយ មួយប្រ៉ាវល្បីថាក្នុង ភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ ក្រុមលោកមេភូមិ( អូរធំ )ដែលធ្វើអោយប្រជាពលរដ្ឋដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។
ការតវ៉ាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីលេចចេញពីការបោះឆ្នោតឡើងវិញនូវរចនាសម្ព័នភូមិ ដោយក្នុងនោះមាន បេក្ខជន
ចំនួន៨រូប៖
ទី១-ខៀវ ឌិតសុវណ្ណ
២-ឃិត ឃុនដេត (អតីតមេភូមិ )
៣-ឈឺន ឆុន
៤-នាម រ៉ា
៥-យី សុផល (អតីតអនុភូមិ )
៦-យែម ចាន់មុនី
៧-វុន សាវ៉ាន និង សៅ ស៊ីមី (អតីតជំនួយការភូមិ) ក្នុងបេក្ខជនចំនួន៨រូប
ខាងលើឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ។
ដោយឮថា យី សុផល (អតីតអនុភូមិ ) នឹងឡើងជាមេភូមិថ្មីនៃអូរធំ ស្រាប់តែប្រជាពលរដ្ឋផ្ទុះការជជែកវែកញែកជា ថ្មីថា ពីមុនពេលផ្ទុះព័ត៌មាន អាជ្ញាស្រុក ឃុំ បានហៅតំណាងពលរដ្ឋទៅធ្វើកិច្ចសន្យា ហើយបានសន្យាជាមួយប្រជា ពលរដ្ឋថា នឹងដោះដូមេភូមិ រំលាយចោលក្នុងរចនសម្ព័ន្ធ នឹងបោះឆ្នោតជ្រើសរើសអ្នកថ្មីជំនួស ។
ស្រាប់តែនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏លេចធ្លាយតំណឹងថា ក្រុមប្រឹក្សាឃុំបោះឆ្នោតរួចហើយត្រៀមប្រកាស់ផ្លូវការ ក៏បណ្តាលអោយពលរដ្ឋមិន ពេញចិត្តក៏នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង ។
នៅថ្ងៃទី៥ ខែវិច្ឆិការ ប្រជាពលរដ្ឋបានសំណូមពរបងប្អូនសារព័ត៌មាន.ជួយផ្តិតយកដំណឹងម្តងទៀត ដោយពួកលោក នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង នៅរសៀលម៉ោង២ ។
អ្នកសារព័ត៌មានចំនួន ១១ អង្គភាព បានចុះដល់កន្លែង ក៏ឃើញប្រជាពលរដ្ឋកំពុងតវ៉ា នូវលទ្ធផលបោះឆ្នោតខាងលើ ពិតមែន និងបានសុំការអនុញ្ញាតិប្រធានអង្គប្រជុំ ដែលមានលោក{ រ័ត្ន ដាស៊ីណង់ }អភិបាល ស្រុកមង្គលបូរី កំពុងដឹកនាំរកដំណោះស្រាយខាងលើ ។
ស្របតាមមិតិសម្ភាសពលរដ្ឋជាច្រើន លើកឡើងថា ពីមុនគាត់មិនពេញចិត្ត នូវការដឹកនាំរបស់មេភូមិចាស់ឈ្មោះ{ ឃិត ឃុនដេត} និងបក្សពួក រហូតធ្វើអោយប្រជាពលរដ្ឋ ដាច់ចិត្តតវ៉ានេះ ដោយសារមេភូមិចាស់មិនបានបំពេញតបកិច្ច និង តួនាទីអោយល្អ ធ្វើអោយពលរដ្ឋ ថ្នាក់ ថ្នាំង ចិត្តបែបនេះ គឺជាច្រើនរឿងណាស់ រៀបរាប់មិនអស់ទេ លោកថ្លែង ប្រាប់អ្នកសារព័ត៌មានយើង បែបនេះ ។
ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ នៅទីតាំងផ្ទាល់ ចំពោះ លោក{រ័ត្ន ដាស៊ីណង់}អភិបាលស្រុក លោក មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។
ចំណែកលោក {ឡាត សុវណ្ណារិទ្ធ }មេឃុំបន្ទាយនាង លោកព្យាយាមរកយន្តការ ឈ្នះឈ្នះ ដែលមានលោកអភិបាលជាអ្នកសម្របសម្រួល ។ លោកបន្តថា ការបោះសម្រេច នៃក្រុមប្រឹក្សាឃុំមាន បេក្ខជនចំនួន៨រូប ដោយ ឈ្មោះ {យី សុផល} (អតីតអនុភូមិ ) បាន៧សម្លេង ដោយអនុភូមិ និងជំនួយការ មិនទាន់ដាក់សមាសភាពទេ ។
លោកថ្លែងការក្នុងឱកាសនោះបន្ថែម រូបលោកផ្ទាល់ដែលជាសសៃឈាមប្រជារដ្ឋ ត្រូវធ្វើអោយស្របនឹងគោលការណច្បាប់ក្រសួងមហាផ្ទៃលេខ០០៤ នៃការជ្រើសរើសមន្ត្រីភូមិ ចំពោះលោកផ្ទាល់ ស្រលាញ់ប្រជាពលរដ្ឋលោកណាស់ លោកមិនចង់អោយមានរឿងបែបនេះកើតឡើងទេ នៅក្នុងមូលដ្ឋានលោក។
ខ្លួនលោកផ្ទាល់នឹងព្យាយាមស្អំចិត្តប្រជាពលរដ្ឋ ចុះផ្ទាល់ដល់មូលដ្ឋាន ភូមិអូរធំ ដើម្បីបង្កើតអោយមានភាពស្និត ស្នាលឡើងវិញ។
ចំណែកលោកមេប៉ុស្តិ៍នគរបាល.រដ្ឋបាល បន្ទាយនាង លោកច្រានចោល ការចោទថា អង្គភាពលោក ពេលប្រជាពលរដ្ឋរាយកាណ៍មិន បានអន្តរាគមន៍ជូនពួកគាត់នោះ(សូមបញ្ជាក់ថា តាមការសម្ភាសប្រជាពលរដ្ឋជាច្រើន ក្នុងបញ្ហាប្រឈមមួយ ក្នុងចំណោមនោះ គីពាក់ព័ន្ធ ក្មេងទំនើង ការបណ្តាយអោយមានអ្នកប្រាស់ នឹងជួញដូរនូវសារធាតុញៀន បងតូច បងធំ អសន្តិសុខ.នៅក្នុងមូលដ្ឋាន..… ។
ប្រជាពលរដ្ឋ.លើកឡើងបន្ថែមថា បន្ទាប់ពីមានរឿងនេះមក អ្នកដែលចូលរួមតវ៉ា ថាឃើញប៉ូលីស អាជ្ញាធរ ជាច្រើន មកសួរនាំដល់ផ្ទះរបស់ប្រជាពលរដ្ឋ ពួកគាត់មានអារម្មណ៍ថាភ័យខ្លាច និងសម្ពាធ ផ្លូវចិត្តជាខ្លាំង ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរតាមរយៈការផ្សាយរបស់បងប្អូនសារព័ត៌មាន លោកស្នើសុំថ្នាក់ដឹកនាំជួយ អន្តរាគមផង និងសូមដកសមាសភាពភូមិចាស់ទាំងអស់ សូមដាក់អ្នកថ្មីអ្នកណាក៏បាន អោយតែបំរើផលប្រយោជន៍ រួម ជូនពួកគាត់ មិនចង់អោយមានរឿងជាមួយអាជ្ញាធរទេ ខាតពេលវេលារកស៊ី ទទួលទាន ប្រចាំថ្ងៃ បើមិនដល់-ក ក៏មិនផ្ទុះការតវ៉ាបើបនេះដែរ ។
អ្នកសារព័ត៌មានយើង គ្រាន់តែកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ពីទិដ្ឋភាពប៉ុណ្ណោះ ខុស ឬត្រូវ អាស្រ័យការយល់ឃើញរបស់ មហាជន លោកមើលជាក់ស្តែង និងសូមរង់ចាំធ្វើការបកស្រាយ បំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធតាមរបបសារព័ត៌មានសូមអរគុណ ៕ដោយ លោក ចិត្រាសារ៉ាវុទ្ធ {ហៅប្រម៉ាញ់ជាយដែន}