សមត្ថកិច្ចនគរបាលបើកក្រិចប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសល្បែងអនឡាញខុសច្បាប់ មួយកន្លែងដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ក្នុងខណ្ឌមានជ័យ

 ភ្នំពេញ÷កម្លាំងនាយកដ្ឋានអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅទីតាំងអគារមួយកន្លែង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចុះបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
យោងតាមប្រភពព័ត៌មានបឋម ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ពីពលរដ្ឋនៅចំណុចទីតាំងខាងលើបានប្រាប់ឲ្យដឹងដែរថា នៅវេលាម៉ោងប្រមាណជាង៣ រសៀល មានករណីផ្ទុះអាវុធ ដោយពួកគាត់បានឮស្នូរកាំភ្លើងចេញពីចំណុចទីតាំងខាងលើនេះថែមទៀតផង ។
ក្នុងប្រតិបត្ដិការនេះ ធ្វើឡើងក្រោយក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិ បានទទួលព័ត៌មានពីជនរងគ្រោះ ដែលបានប្តឹងថា ត្រូវចាប់បង្ខាំង នៅក្នុងអគារ។

ក្រោយបង្ក្រាបបានជនជាតិបរទេសទាំងនោះ ត្រូវបានឃាត់ខ្លួន ដើម្បីបន្ដនីតិវិធីរៀបចំឯកសារ បណ្ដេញចេញពីប្រទេសកម្ពុជា។
ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចកំពុងតែស្រាវជ្រាវយកមកធ្វើការសាកសួរដើម្បីអនុវត្ត បន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត៕ដោយលោកឃុនសាវុទ្ធវុធ {ហៅ ប្រម៉ាញ់ជាយដែន}

You might like

Leave a Reply

Your email address will not be published. Required fields are marked *