បែកធ្លាយខ្ទិច រោងចក្រផលិតបារីនៅស្រុកបាទី ល្បីថាមានច្បាប់អនុញាតិគ្រប់គ្រាន់ ឥឡូវ ជីបៗ សូមមន្ត្រីជំនាញអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មេត្តាត្រួតពិនិត្យ វគ្គ.៣

ស្រុកបាទី  : បន្ទាប់ពី អង្គភាពអ្នកសារព័ត៌មានយើង បានផ្សព្វផ្សាយជាច្រើនវគ្គ  កន្លងទៅថ្មីៗមិនបានប៉ុន្មានថ្ងៃ នៅចំណុចទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ដែលល្បីថាស្របច្បាប់ មានការអនុញ្ញាតិពី ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានបង់ប៉ាតុង នៅក្នុងនោះ មានបុគ្គលខ្លះយកឈ្មោះសុទ្ធតែអ្នកចេះច្បាប់យកមកប្រើ ដូចជាកង្កែបនៅក្នុងអណ្តូង   តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើង និងយកមកបើកបង្ហាញនោះគឺ នៅមិនគ្រប់គ្រាន់ នៅខ្វះឯកសារពាក់ព័ន្ធជាច្រើនទៀត ដែលរោងចក្រផលិតបារីនិងចែលចាយ និងក្រុមហ៊ុនទាន់បើកបង្ហាញដើម្បីអោយអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាសាធារណះ ក្នុងគោលបំណងបញ្ជាក់ទៅមហាជន ក៏ដូចជាអង្គការសង្គមស៊ីវិញ  ក្រសួងឧស្សាហកម្ម  អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា។
ការនាំចេញផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម គឺជាសិទ្ធិរបស់ម្ចាស់សហគ្រាស ក្រុមហ៊ុន តើការនាំចេញទំនិញទាំងនោះស្របតាមច្បាប់អន្តរជាតិ តាមស្តង់ដាដែលឬទេ? តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនប្រភេទ ដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ  ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីដែលល្បីថាស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
លោក ឃួន ឈីម អភិបាលស្រុក បាទី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ទី១ក្រុមហ៊ុនមានច្បាប់ ទី២ ធ្វើយ៉ាងណាក្នុងការលុបបំបាត់ការវិនិយោគ និងគាំទ្រអោយសេដ្ខកិច្ចរីកចំរើន សូមអោយបងប្អូនសារព័ត៌មានយល់ អង្គភាពង្នកសារព័ត៌មានយើង ពិតជាអរគុណណាស់ទាន រាល់ការបំភ្លឺយ៉ាងច្បាស់លាស់ របស់ចៅហ្វាយស្រុកបាទី ។ ពាក្យថាក្រុមហ៊ុន មានច្បាប់ជារឿងធម្មតា តើច្បាប់ទាំងនោះ ក្រសួងណាខ្លះជានាក់សម្រេច? កន្លែងនេះជារឿងសំខាន់ រោងចក្រផលិត បារី ឬជាឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកណាស្ថាប័នណា ក្រសួងណា ផ្តល់សិទ្ធិជូនលោក មន្ត្រីគយត្រួតពិនិត្យ ពន្ធនាំចូល ផលិតក្នុងស្រុក ត្រួតពិនិត្យ ដោយមន្ត្រីជំនាញ(ក.ប.ប) តើលោកចៅហ្វាយស្រុកស្គាល់ (ក.ប.ប)ដែលឬទេ? ក្នុងនាមជាឪពុកម្តាយ អោយតែបានទទួលវិនិយោគ (លុយ) មិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តើសព្វថ្ងៃនេះ លោកបើកប្រាក់ខែរដ្ឋឬ? ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា  ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ  និង ឧត្តមសេនីយ៍ទោ ម៉ែន លី  ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
តួនាទី និង ភារកិច្ច ២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគ្រប់គ្រង ត្រួតពិនិត្យនិងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិបំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករគ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មាន យើងខ្ញុំផ្សព្វផ្សាយព័ត៌មានដេីម្បីជាប្រយោជន៍ដល់សង្គម នឹងប្រជាពលរដ្ឋខ្មែរនិងជាប្រយោជន៍ ជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាផ្សព្វផ្សាយ ញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។
អង្គភាពអ្នកសារព័ត៌មាន យើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំ ការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ ប្រម៉ាញ់ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *