ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេ​ត្ត​កំពង់ស្ពឺ​ និងលោកឧត្ដមសេនីយ៍ទោ​ ផាន​ សុភ័ក្រ្ត​ ប្រធាន​លេខាធិការ​ដ្ឋាន​ កណ្ដាល​សន្តិសុខ​ អញ្ជើញ​ជាអធិបតី​បេីកវគ្គបំប៉នជំនាញ​សន្ដិសុខ​ដល់មន្រ្ដីនគ​របាលប៉ុស្ដិ៍​ ទាំង៨៨

កំពង់ស្ពឺ​៖​ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០​២៤​ នៅសា​លប្រជុំស្នងការដ្ឋាននគរបា​លខេត្ដកំពងស្ពឺ​ មានពិធីបេីក​វគ្គបំប៉នជំនាញ​សន្ដិសុខ​ ដល់មន្រ្ដីន​គរបាលប៉ុស្ដិ៍​ ទទួល​កា​រ​ងារ​សន្តិសុខ​ នៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង​-​ស្រុក​ ទាំង០៩​ ចំណុះ​ស្ន​ងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។

អញ្ជើញ​ជាអធិបតី​ក្នុងពិធី​បេីកវគ្គបំប៉នជំនាញ​ លោកឧត្ដម​សេនីយ៍ទោ​{ ឃឹម​ សុកខៃ​} ស្នងការ​ នគរបាល​ខេ​ត្ត​កំពង់ស្ពឺ​ និងមានការចូល​រួមពីសំណាក់​ លោក​ឧត្ដ​មសេនីយ៍​ទោ​ {ផា​ន​ សុភ័ក្រ្ត​{ ប្រធាន​លេខាធិការ​ដ្ឋាន​ នា​យកដ្ឋាន​កណ្ដាល​ស​ន្តិសុខ​ ជាគ្រូឧទ្ទេសនាម​ លោក​ឧត្ដមសេនីយ៍​ វរសនីយ៍​ ជាស្ន​ងការ​រង​ លោកនាយ​ នា​យរង​ការិយាល័យ​ ព្រមទាំង​សិក្ខា​កាម​ជាមន្រ្ដីនគ​របាលប៉ុស្ដិ៍រដ្ឋបាល​ ទាំង៨៨​ មន្រ្ដី​ចំណុះ​ផែនការងារ​សន្ដិសុខ​ សរុប​ប្រមាណ១២​៣នាក់​ ។

មានប្រសាសន៍​ផ្ដាំផ្ញើ​ ក្នុងពិធី​លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បញ្ជាក់ថា
វគ្គបណ្តុះ​បណ្ដាល​នេះ​ ជាផ្នែកមួយនៃការពង្រឹងលេីធន​ធា​នចំណេះដឹងដល់មន្រ្ដីនគរបាល​ អោយយល់បានបន្ថែមនូវទិដ្ឋភាពរួមលេីការវិឌ្ឍន៍សភាពការណ៍ការស្រាវជ្រាវ​ ការក្ដាប់ព័ត៌មាន​ ពិសេសសំដៅលេី​ជំនាញ​បច្ចេកវិទ្យា​ទំនើប​ AI បញ្ញា​សិប្បនិមិត្ត​ អំពីបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​អនឡាញ​ កម្ចី​ហិ​រញ្ញវត្ថុ​ខុសច្បាប់​ដែលជាក្ដីកង្វល់និងមានចរឹកបែប​ផែនថ្មី​ អង្គការ​ចាត់​តាំង​ នាពេលបច្ចុប្បន្ន​ ពិសេសកិច្ចប្រតិបត្ដិការរបស់មន្រ្ដីនគរបាល​សន្តិសុខ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *