នាយឧត្តមសេនីយ៍ ម៉ៅ សុផាន បានមានប្រសាសន៍បញ្ជាក់ថា អ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវប្រឈមនិងការបញ្ឈប់មុខដំណែង ដោយមិនលើកលែង ទោះថ្នាក់ណាក៏ដោយ

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ {ម៉ៅ សុផាន} អគ្គមេបញ្ជាការរងខេមរៈភូមិន្ទ ផលនិងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បាន សង្កត់ធ្ងន់ថា អ្នកនៅពីក្រោយខ្នងបទល្មើស ត្រូវប្រឈមនិងការបញ្ឈប់មុខដំណែង ដោយមិនលើកលែងទៀតនោះទេ ទោះថ្នាក់ណាក៏ដោយ ការបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំពិភាក្សា ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ កាលពីថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នាយឧត្តមសេនីយ៍ {ម៉ៅ សុផាន} បានលើកឡើងចំៗថា៖ កន្លងមកការបង្ក្រាប់ និងទបស្កាត់បទល្មើសនានា ក្នុងខេត្តព្រះវិហារនៅមានពុករលួយ ពេលខ្លះការបង្ក្រាបនៅមានភាពខ្លាចរអា ដោយខ្លាចអំណាចអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង តែនៅពេលនេះទោះថ្នាក់ណាក៏ដោយ ឲតែសើបដឹងគឺបាត់បង់តួនាទី ប្រឈមចំពោះមុខច្បាប់ដោយមិនមានការលើលែង។ ហើយអ្នកដែលទទួសសំណូកសូកប៉ាន់កាងពីក្រោយ អ្នករត់ការ អ្នកផ្ដល់ដំណឹង{ដង្កូវចេញពីសាច} គឺទទួលលទ្ធផលដូចគ្នា។

នាយឧត្តមសេនីយ៍{ ម៉ៅ សុផាន} សង្កត់ធ្ងន់ថាការធ្វើសារាចរណ៍ គ្រឿងញៀន ទំនិញគេចពន្ធ ការលួចឆ្លងដែនខុសច្បាប់ ពីប្រទេសជិតខាងជាប់ព្រំដែន ការកាប់ ទន្ទ្រានដីព្រៃ ព្រៃឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើ សត្វព្រៃ មច្ឆាជាតិ។ល។ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲខានតែបាន។ បើយើងទាំងអស់គ្នាយកបេះដូង និងតួនាទីមកធ្វើការជឿជាក់ថាធ្វើបាន បើនៅតែបណ្ដែតបណ្ដោយ ឬបើកភ្លើងខៀវឲ្យបទល្មើសចេញពីតំបន់គ្រប់គ្រងរបស់ខ្លួន លោកនិងមិនលើលែងទៀតទេ ដល់ពេលដែលយកអភិក្រមទី៥ យកមកអនុវត្តន៍ហើយ ត្រូវតែ វះកាត់ចេញអោយហើយ។ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *