បន្ទាយមានជ័យ÷នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តកាលពីព្រឹកថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ។
ឯកឧត្តម { អ៊ុំ រាត្រី} អភិបាលខេត្ត និងឯកឧត្តម{ប្លែក វ៉ារី}ជាប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីនិងវត្តមានកិត្តយសពីមន្ត្រីសង្ឃ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភាលោកស្រី លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន យុវជនប្រមាណ១.០០០ អង្គ /នាក់ ។
ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍផងដែរ ។
ចុងក្រោយ ប្រតិភូរដ្ឋបាលខេត្ត២ក្រុម គឺក្រុមទី១ ដឹកនាំដោយឯកឧត្តម {អ៊ុំ រាត្រី } អភិបាលខេត្ត ឯកឧត្តម{អន ស៊ុំ}សមាជិកព្រឹទ្ធសភានិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា – ជប៉ុនមង្គលបូរីនៅស្រុកមង្គលបូរី ។.
និងក្រុមទី២ ដឹកនាំដោយលោក {កែសួន សុភាព}អភិបាលរងខេត្ត ឯកឧត្តម {ប្លែក វ៉ារី }ប្រធានក្រុមក្រុមប្រឹក្សាខេត្ត លោក {ឈើយ ចាន់ណា}សមាជិកព្រឹទ្ធសភា និងមន្ត្រីចុះសួរសុខទុក្ខអ្នកជម្ងឺដែលកំពង់សម្រាកព្យាបាលនៅទីនោះ ៕