បាត់ដំបង÷កាលពីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២៤ នៅចំណុច ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់ }ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក {ឡុង យោធាវីរៈ} អធិការនគរបាលស្រុកឯកភ្នំដឹកនាំកម្លាំងបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញញៀន ក្នុងបទល្មេីសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់គឺ៖
១-ឈ្មោះ សុិន វាសនា ហៅឈ្លេីម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ខេត្តបាត់ដំបង។
២-ឈ្មោះ គា លាងគ្រី ហៅម៉ៅ ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ម៉ាប់ មឿត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៤-ឈ្មោះ វ៉ៃ លឹមពៀវ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្ដីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង។
៥-ឈ្មោះ ឡុង ធីតា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-វត្ថុតាង÷ដែលកម្លាំងជំនាញចាប់យកបាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០៩ថង់សង្ស័យមានសារធាតុញៀន
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន
-សម្ភារៈសម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន៣គ្រឿង
-ក-ាំភ្លេី-ងខ្លីចំនួន១ដេីម ម៉ាក k54លេខ 27009445 បង់ចំនួន០១ គ្រាប់ចំនួន០៨គ្រាប់។
ទាក់ទងរឿងក-ាំ-ភ្លើ-ងខ្លីនេះ លោកវរសេនីយ៍ឯក{ឡុង យោធាវិរៈ}អធិការនគរបាលស្រុក បានឱ្យដឹងថា មុខសញ្ញានេះបានឆ្លើយ សារភាពថាខ្លួនបានទិញ មកទុកជាប់នឹងខ្លួន តែមិនទាន់បានប្រព្រឹត្តិនូវសកម្មភាពណាមួយ ដោយប្រេីប្រាស់ {កាំភ្លើង ខ្លី }នេះនៅឡេីយទេ ហេីយនៅថ្ងៃនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួន ដើម្បីយកមកអ នុវត្តតាមច្បាប់៕អត្ថបទដោយលោក {ចិត្រា សារ៉ាវុទ្ធ } ហៅ ប្រម៉ាញ់ជាយដែន