លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងបានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ {បួនលានរៀលគត់}ប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនទទួលមរណៈភាពកាលពីថ្ងៃទី០៣..!?

ប៉ៃលិន÷ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនលោក ប៉ាន់ វង់ ទទួលមរណៈភាពកាលពីច្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានចូលរួមសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ ។ដោយ លោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *