(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ យុវជនស្រលាញ់ សន្តិភាពខេត្តកែប បានធ្វើការ ជួបជុំសមាជិក សមាជិការទាំងអស់ ដើម្បីទទួលទាន អំបុកសន្តិភាពការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅទីធ្លាវត្តសត្ថា ធម្មវិហារ ហៅវត្តភ្នំពោន ដឹកនាំដោយ លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានប្រតិបត្តិ សម្ពន្ធយុវជន ស្រលាញ់សន្តិ ភាពសាខាខេត្តកែប ព្រមទាំងមានការអញ្ជើញ ចូលរួមជាកិត្តិយស ដោយលោក កែន សត្ថា អភិបាលខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធាន កិត្តិយសសម្ពន្ធ យុវជនស្រលាញ់ សន្តិភាពសាខាខេត្តកែប សមាជិកសមាជិកា និងប្រជាពលរដ្ឋ សរុបប្រមាណ ១៥០០នាក់ ។
ក្នុងការជួបជុំនេះ គឺបញ្ជាក់ពីសម្លេង ស្រែកចេញពីបេះ ដូងរបស់យុវជនខេត្តកែប ដោយប្តេជ្ញាការពារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រីនៃកម្ពុជា ជារៀងរហូត។
ក្នុងគ្រានេះពួកគាត់ បានបញ្ជាក់យ៉ាង ដូច្នេះថា «យើងខ្ញុំជាយុវជន ខេត្តកែប! ប្តេជ្ញាការពារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ជារៀងរហូត។
ពិសារអំបុកសាមគ្គី គឺដើម្បីការពាជាតិ សាសនាព្រះមហាក្សត្រ និងប្រឆាំងដាច់ខាតចំពោះទង្វើរបស់ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដែល ប៉ុនប៉ងបំផ្លាញសន្តិភាព ធ្វើរដ្ឋប្រហារផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីការបោះឆ្នោត ជាពិសេសផ្តួលរំលំ របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរា ជាណាចក្រកម្ពុជា៕