បន្ទាយមានជ័យ៖ រឿងរ៉ាវ របស់ប្រជាពលរដ្ឋ៦៩គ្រួសារ រស់នៅភូមិអូរធំ បើគិតមកដល់ពេលនេះជាង៤ខែហើយ ដែលលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី និង លោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង អសមត្ថភាព ក្នុងការសម្របសម្រួល ជូន ប្រជាពលរដ្ឋ៦៩គ្រួសារនៅភូមិអូរធំ ដែលជា រឿងរ៉ាវ រាស្រ្តមិនពេញថ្នាក់ដឹកភូមិអូរធំ ដោះមិនចេញ ។
តាមរយៈអត្ថបទដំណឹងនេះប្រជាពរដ្ឋគោរពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាជួយ អន្តរាគមន៍ជូនរាស្ត្រភូមិអូរធំ នៃខេត្តបន្ទាយមានជ័យដោយអនុគ្រោះ ។
ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។
ចំណែកលោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង ក្នុងនាមប្រធានក្រុមប្រឹក្សាឃុំ លោកព្យាយាមរកយន្តការ ឈ្នះឈ្នះ ដែលមានលោកអភិបាលជាអ្នកសម្របសម្រួល ។ លោកបន្តថា ការបោះសម្រេច នៃក្រុមប្រឹក្សាឃុំមាន បេក្ខជនចំនួន៨រូប ដោយ ឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ដោយអនុភូមិ និងជំនួយការ មិនទាន់ដាក់សមាសភាពទេ ។
លោកថ្លែងការក្នុងឱកាសនោះបន្ថែម រូបលោកផ្ទាល់ដែលជាសសៃឈាមរដ្ឋ ត្រូវធ្វើអោយស្របនឹងគោលការណច្បាប់ក្រសួងមហាផ្ទៃលេខ០០៤ នៃការជ្រើសរើសមន្ត្រីភូមិ ចំពោះលោកផ្ទាល់ ស្រលាញ់ប្រជាពលរដ្ឋលោកណាស់ លោកមិនចង់អោយមានរឿងបែបនេះកើតឡើងទេនៅក្នុងមូលដ្ឋានលោក។ លោកខ្លួនលោកផ្ទាល់នឹងព្យាយាមស្អំចិត្តប្រជាពលរដ្ឋ ចុះផ្ទាល់ដល់មូលដ្ឋានភូមិអូរធំ ដើម្បីបង្កើតអោយភាពស្និត ស្នាលឡើងវិញ។
ប្រជាពលរដ្ឋលោកលើកឡើងបន្ថែមថា បន្ទាប់ពីមានរឿងនេះមក អ្នកដែលចូលរួមតវ៉ា លោកថាឃើញប៉ូលីស អាជ្ញាធរ ជាច្រើន មកសួរនាំដល់ផ្ទះរបស់លោក លោកថាមានអារម្មណ៍ភ័យខ្លាច និងសម្ពាធផ្លូវចិត្តជាខ្លាំង ។
ចំពោះអ្នកសារព័ត៌មានយើងគ្រាន់តែកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពប៉ុន្នោះ ខុសឬត្រូវ អាស្រ័យការយល់ឃើញរបស់ មហាជន លោកមើលជាក់ស្តែង និងសូមរង់ចាំបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕