ជនសង្ស័យ២នាក់លួច ជក់និងលក់គ្រឿងញៀន ត្រូវបានកំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន ដកហូតគ្រឿង ញៀនបានមួយចំនួន

(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់រស់ នៅមិនពិតប្រាកដលួចជក់ និងលក់គ្រឿងញៀនត្រូវ បានកំលាំងអាវុធ ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនបាននៅចំណុច កាស៊ីណូអ័រគីដេ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ១មានឈ្មោះ ឈុន ទ្រី ប្រុស ៤០ឆ្នាំ មុខរបរ កម្មករ រស់នៅបណ្តោះ អាសន្នក្នុង ផ្សាររ៉ុងក្លឿ ប្រទេសថៃ ទី២មានឈ្មោះ ហៀប វណ្ណបុត្រ ប្រុស អាយុ ៣៧ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាង រួមមានគ្រឿងញៀន មេតំហ្វេតាមីនទឹកកក ចំនួន ៤កូនថង់ស្មើ ២,០៨ក្រាម គ្រឿងញៀនមេតំហ្វ តាមីនគ្រាប់ ចំនួន៤កូនថង់តូច បួនក្រាប់ស្មើនឹង ០,៦៥ក្រាម

ទូរស័ព្ទដៃម៉ាក Nokia ពណ៌ខ្មៅ ១គ្រឿងខ្សែដៃ លោហធាតុពណ៌ លឿង១ខ្សែ ដុំសាកទូរស័ព្ទចំនួន១បន្ទាប់ពីសាក សួររួចបានបញ្ជូនមកទី បញ្ជាការកងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារបទ ល្មើសគ្រឿងញៀន បានបញ្ជាក់ថា ក្រោយបញ្ចប់ការ ស៊ើបអង្កេត ផ្អែកលើវត្ថុតាង និងការធ្វើតេស្តរក សារធាតុញៀន ជនសង្ស័យខាង លើអាចត្រូវចោទពីបទ ចែកចាយ និងប្រើប្រាស់សារធាតុ ញៀនដោយខុសច្បាប់ បច្ចកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *