ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុង(យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន)ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក..!?

(កំពង់ធំ)÷ ឯកឧត្តម {ឌិត ទីណា} រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ឯកឧត្តមបណ្ឌិត{ វង្ស សណ្តាប់} រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ{ អូន ព័ន្ធមុនីរ័ត្ន }ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម {នន្ទ ចាន់វិទ្យា} មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម{ ព្រឹម រដ្ឋា} អភិបាលរងខេត្ត តំណាងឯកឧត្តម{ នួន ផារ័ត្ន} អភិបាលខេត្តកំពង់ធំ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញចូលរួមក្នុង(យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន)ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២៤។

ឯកឧត្តម{ ព្រឹម រដ្ឋា} អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះនៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី និងបានដឹកនាំកងកម្លាំងចូលរួមដាំស្តារព្រៃឈើឡើងវិញ បានជាច្រើនម៉ឺនដើមនាពេលកន្លងទៅ និងបានសំណូមពរដល់កម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវរួមគ្នាគ្រប់គ្រង ការពារទប់ស្កាត់ កុំឱ្យមានការកើតឡើងជាថ្មីនូវបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមបន្តដាំស្តាព្រៃឈើឡើងវិញ ជាបន្តបន្ទាប់នៅលើផ្ទៃដីព្រៃឈើដែលបានបាត់បង់ដោយការលួចកាប់ទន្ទ្រាននាពេលថ្មីៗកន្លងទៅ។

ក្នុងយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្ដ្រី {ឌិត ទីណា} បានសម្ដែងក្តីសោមនស្សជាអនេក ដែលបានចូលរួមកម្មវិធីដាំដើមឈើ រៀបចំឡើងក្រាមកិច្ចសហការ រវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាការដ្ឋានកងទ័ពជើងគោក និងរដ្ឋបាលខេត្តកំពង់ធំនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី​ សង្កត់ធ្ងន់ថា ការដាំដេីមឈេីនៅទីនេះពិតជាមានសារៈសំខាន់​ ដែលទាមទារការចូលរួមពីបងប្អូនយេីង​ទាំងអស់គ្នា​ ទាំងក្នុងការដាំ​ និងការចូលរួមថែរក្សាការពារព្រៃឈេី។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីគោលនយោបាយវិស័យកសិកម្មកម្ពុជាធ្វេីយ៉ាងណាឱ្យប្រជាកសិករ​ មានហូប​ មានប្រេី​ មានបាន​ និងមានរហូត​ ដែលបានគិតគូរយ៉ាងវែងឆ្ងាយ​ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​។

ពាក់ព័ន្ធនឹងការពារអភិរក្ស​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានលេីកទឹកចិត្តឱ្យប្រជាកសិករត្រូវកែប្រែឥរិយាបថកាប់ព្រៃឈេីយកដីដាំដំឡូងមី​ ដំណាំផ្សេងៗទៀត និងការទន្ទ្រានដីរដ្ឋ​ផ្សេងៗមកគិតគូរពីនិរន្តរភាពព្រៃឈេី​ និងបរិស្ថាន​សម្រាប់កូនចៅយេីងនាថ្ងៃមុខ​។

តាមរយៈការចូលរួមការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឯកឧត្តមរដ្ឋមន្ដ្រី​ សង្ឃឹមយ៉ាងមុតមាំថា ​នាពេលអនាគត​ កម្ពុជានឹងបន្តមានព្រៃឈេីជាច្រេីន​សម្រាប់អាស្រ័យផល​ ទាក់ទាញទឹកភ្លៀង​សម្រាប់ការធ្វេីកសិកម្ម​ និងអាចប្រេីប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា៕ដោយលោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *