កម្លាំងមន្ត្រីបរិស្ថានបានធ្វើការចាប់គាត់ខ្លួនបុរសម្នាក់ដែលបានទៅលួចលាក់ខ្លួនសម្ងំអាឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់..!?

កំពង់ធំ÷យោងតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់លោក {តុប កក្កដា} ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលបានដាក់ចេញបទបញ្ជាដល់កងកម្លាំងមន្ត្រីបរិស្ថានដែលប្រចាំការនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងអស់ក្នុងខេត្តកំពង់ធំទាំងមូលថា ត្រូវតែយកចិត្តទុកដាក់ថែរក្សាការពារព្រៃឈើឲ្យបានជាប្រចាំ។

ដោយឡែកនាពេលថ្មីៗនេះមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ស្នាក់ការរងតំបន់តាឡេង បានរួមសហការជាមួយនឹងស្នាក់ការ ព្រះអាទិត្យ.ស្នាក់ការអូរតាលោក.និង.ស្នាក់ការ.អូរងាវជាច្រើនរូបបានចុះល្បាតដើម្បីថែរក្សាការពារដែនជម្រកសត្វព្រៃព្រៃឡង់។

នៅក្នុងកិច្ចប្រតិបត្តិការនេះកងកម្លាំងមន្ត្រីបរិស្ថានបានចេញពីស្នាក់ការព្រះអាទិត្យល្បាតដល់ចំណុចអូរតាប៉ងចំណុចUTM 56 0778.1438727កងកម្លាំងបានកម្ទេចជំរុំអាឈើមួយកន្លែង។ បន្ទាប់មកកងកម្លាំងបានចុះល្បាតដល់តំបន់អូតាប៉ង ដែលមានUTM 561070.1439223ក៏បានជួបប្រទះដីព្រៃកាប់រៀនថ្មីៗមួយកន្លែងនៅក្នុងអំឡុងខែ 10 ចំនួនប្រហែល1.20ហិតា។

ក្រោយពីបានជួបប្រទះដីព្រៃដែលត្រូវបានគេលួចកាត់ទន្ទ្រានរៀនយកនោះកងកម្លាំងក៏បានបន្តរដំណើរឆ្ពោះទៅដល់តំបន់អូរតាប៉ង ចំណុចយូធីអឹម 56 0478.14 39 858 ក៏បានធ្វើប្រទះជាមួយនឹងជនសង្ស័យ1នាក់ដែលកំពុងតែលាក់ខ្លួនពួនសម្ងំអាឈើក្នុងព្រៃព្រៃឡង់ ហើយក៏បានធ្វើការឃាត់ខ្លួននិងបានដកហូតម៉ាស៊ីនរណាន្តមួយគ្រឿងនិងកាំភ្លើងហ្គាសមួយដើមទៀតផង។

ជនជាប់សង្ស័យគឺមានឈ្មោះឃីម រដ្ឋាអាយុ 38 ឆ្នាំនៅភូមិ រ៉ងខ្នាយ ឃុំមានឫទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំ។

បច្ចុប្បន្នជនជាប់សង្ស័យត្រូវបានបញ្ជូនទៅកាន់មន្ទីរបរិស្ថានខេត្តកំពង់ធំដើម្បីចងក្រងសំណុំរឿងអនុវត្តទៅតាមនីតិវិធីច្បាប់៕ដោយលោក សំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *