(ខេត្តបន្ទាយមានជ័យ)៖ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលប្រជុំក្នុងមន្ទីរ បរិស្ថានខេត្ត ស្ថិតនៅក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានបើកសិក្ខា សាលាស្តីពីកាទប់ស្កាត់ ការរីករាល ដាលមេរោគអេដស៍ ជម្ងឺអេដស៍ និងការប្រើប្រាស់ គ្រឿងញៀន ដោយមានការចូល រួមលោកសាបូ អូហ្សាណូរដ្ឋលេខា ធិការក្រសួងបរិស្ថាន លោកយឹមលី ប្រធានមន្ទីរបរិស្ថានខេត្ត និងសិក្ខាកាមជិត១០០នាក់។
ក្នុងសិក្ខាសាលានោះលោក យឹមលីបានមានប្រសាសន៍ ថាការបើកវគ្គបណ្តុះបណ្តាល ច្បាប់ស្តីពីការរីក រាលដាលមេរោគអេដស៍ ជម្ងឺអេដស៍ និងការប្រើប្រាស់ គ្រឿងញៀននេះមានប្រធាន បទ៤ចំណុច១សភាពការណ៍ សព្វថ្ងៃរបស់គ្រឿងញៀន ២ផលប៉ះពាល់របស់ គ្រឿងញៀន ៣ការដាក់ទោស អ្នកប្រើ ប្រាស់គ្រឿងញៀន ៤វិធានការទប់ស្កាត់ ការធ្វើចរាចរណ៍របស់ គ្រឿងញៀនពិសេសជាង នេះទៅគឺបញ្ហាការ រីករាលដាល មេរោគអេដស៍ ជម្ងឺអេដស៍។
លោកយឹមលីបាន បញ្ជាក់ឲ្យដឹងទៀតថា គ្រឿងញៀនជាបញ្ហា កង្វល់របស់មនុស្ស ជាតិអ្នកប្រើប្រាស់ គ្រឿងញៀនជះ ឥទ្ធិពលដល់ប្រព័ន្ធ សរសៃប្រសាទយ៉ាង ខ្លាំងក្នុងនោះមានក្មេង ទំនើងដែលបង្កភាព អសន្តិសុខ សណ្តាប់សាធារណៈ ដូចជាការបង្ហោះម៉ូតូ បង្កចលាចលនៅ ក្នុងមូលដ្ឋានបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ក្នុងរយៈ ពេលចុងក្រោយនេះ បង្កឲ្យការបាត់បង់អាយុ ជីវិតប្រជាពលរដ្ឋកើន ឡើងគួរឲ្យព្រួយបារម្ភ។
លោកបញ្ជាក់ឲ្យដឹង ទៀតថាផលប៉ះ ពាល់ពីការប្រើ ប្រាស់គ្រឿងញៀនធ្វើឲ្យ ខូចនូវប្រព័ន្ធសរសៃប្រសាទ ខូចអនាគត បាត់បង់ការសិក្សា និងក្លាយទៅជា មនុស្សហ៊ានប្រព្រឹត្ត នូវបទល្មើសគ្រប់យ៉ាង ហ៊ានលួចទ្រព្យ សម្បត្តិឪពុកម្តាយ ប្រើអំពើហឹង្សាក្នុងគ្រួសារ និងឈានទៅប្រព្រឹត្ត អំពើលួចទ្រព្យ សម្បត្តិអ្នកដទៃជាដើម។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាពួកឧក្រិដ្ឋ ជនជួញដូគ្រឿងញៀន សព្វថ្ងៃនេះកំពុងធ្វើ សកម្មភាពបញ្ជ្រាប គ្រឿងញៀននៅតាម ឃុំ សង្កាត់ មូលដ្ឋាន នៅតាមសហគមន៍ នៅតាមការស៊ីណូ កន្លែងក្លឹបកំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ គ្គ្រឹៈស្ថានពិសេស ដល់ស្រទាប់យុវវ័យ សិស្សានុសិស្ស តាមសាលារៀន អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ រហូតដល់ គ្រឹះស្ថានសិក្សា និងឧត្តមសិក្សាផងដែរ ។
ក្នុងនោះលោកសាបូ អូហ្សាណូបានមាន ប្រសាសន៍ថាគ្រឿងញៀន គឺជាសារធាតុញៀនដែល បានកើតពីធម្មជាតិ នៅក្នុងស្លឹក ដើម ឫស ផ្លែនៃរុក្ខជាតិ ដូចជាជ័រអាភៀន ស្លឹកកូការ ស្លឹក ត្រួយ ផ្កា របស់កញ្ឆារុក្ខជាតិអំបូរ ដើមដំបងយក្ស និងផ្សិតខ្លះទៀត។
គ្រឿងញៀនគេអាចយក ទៅធ្វើជាឱសថបូរាណ សំរាប់ព្យាបាល មនុស្សឬសត្វបាន តែគ្រឿងញៀនវាក៏ អាចមានឥទ្ធិពលខ្លាំង កាលណាបានប្រើប្រាស់ គ្រឿងនេះធ្វើឲ្យមនុស្ស ឆ្កួតទើបលោកចុះមកផ្ស ព្វផ្សាយដល់ប្រជា ពលរដ្ឋនិងសិស្សានុ សិស្សឲ្យបានយល់ដឹង ហើយនាំគ្នាចូលរួមទប់ ស្កាត់ស្តីពីការប្រើ ប្រាស់គ្រឿងញៀន ដើម្បីការពារអាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃផងដែរ។
លោកសាបូ អូហ្សាណូបានបញ្ជាក់ ឲ្យដឹងទៀតថាបញ្ហា ជម្ងឺអេដស៍ក៏ជាកង្វល់ របស់មនុស្សជាតិ ផងដែរជម្ងឺអេដស៍វា ជាជម្ងឺឆ្លងតាមកត្តាជាច្រើន ការរួមរ័ក្សផ្លូវភេទ មានដៃគូច្រើន មិនប្រើស្រោម ប្រុសស្រឡាញ់ ប្រុសជាដើម រហូតមកដល់សព្វ ថ្ងៃនេះនៅមិនទាន់មា នថ្នាំពេទ្យណាអាចព្យាបាលជម្ងឺនេះ ជាដាច់ឡើយ តែអាចព្យាបាល ពន្យាពីការស្លាប់បាន ក្នុងនោះលោកធ្វើការ អំពាវនាវដល់ប្រុសៗ ដែលចូលចិត្តរកស៊ី ក្រៅក្បត់ប្រពន្ធកូនបើ សង្ស័យថាខ្លួនបានរួមរ័ក្ស និងស្រីក្រៅហើយមាន ការសង្ស័យខ្លាច កើតជម្ងឺអេដស៍នោះ ត្រូវទៅពិនិត្យពេទ្យជា បន្ទាន់ដើម្បីផឹកថ្នាំ បង្កាភ្លាមផងដែរជាស វាវពីសេចក្តីស្លាប់៕