បន្ទាយមានជ័យ÷នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ {ហ៊ន សុខន} ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្តីពីករណី {លួចម៉ូតូ} និង{ទូរសព្ទ }កាលពីវេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលខាងលេី បង្កឡើងដោយ
ជនសង្ស័យឈ្មោះ {ញឹម វុទ្ធី }ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាសង្សារ របស់ខ្លួនស្នាក់នៅជាមួយគ្នា បានធ្វើសកម្មភាពលួចយកទូរសព្ទ{ម៉ាកIphone 15 ពណ៌ផ្កាឈូក} ចំនួន០១គ្រឿង និង{ម៉ូតូម៉ាកZoomer-X} ពណ៌ទឹកក្រូច ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង យកទៅដាក់បញ្ចាំលេងល្បែងចាញ់អស់ នៅពេលដែលជនរងគ្រោះដេកលក់។
ក្រោយពីទទួលបានពាក្យបណ្ដឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ ដោយ លោក វរ សេនីយ៍ត្រី {នួន នីណារ៉ូ }មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉េត ព្រមទាំងដកហូតវត្ថុតាង ទូរសព្ទ {ម៉ាក Iphone 15} ចំនួន០១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី {នួន នីណារ៉ូ }មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា ÷ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ និងទូរសព្ទរបស់ជនរងគ្រោះពិតប្រាកដមែន
ដេីម្បីយកទៅលក់យកលុយលេងល្បែង។ ហេីយកន្លងមកខ្លួន ក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះ ពីបទហិង្សាដោយចេនាស្ថានទម្ងន់ទោស។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក{ ម៉ែន ភិរម្យ} មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី {បោន ប៊ិន} មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម {កើត វណ្ណារ៉េត }ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន÷ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ដោយ លោក ចិត្រាសារ៉ាវុទ្ធ {ហៅ} ប្រម៉ាញ់ជាយដែន