-ឈ្មោះ មុំ អេង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឱ្យស្ល-ាប់នៅលើទូកស្មាច់ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាបក្រោម) ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន.
១-ឈ្មោះ{សែ សាន} ភេទប្រុស អាយុ ២៦ឆ្នាំ {ជនដៃដល់}។
២-ឈ្មោះ{ សែ រតនា}{ ហៅវ័ត} ភេទប្រុស អាយុ២៤ឆ្នាំ {ជនដៃដល់}
៣-ឈ្មោះ {សែ សុង} ភេទប្រុស អាយុ៣០ ឆ្នាំ {សមគំនិត}អ្នកទាំងបី រស់នៅភូមិទួលព្រុំ២ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ។
មូលហេតុនៃការឃាត់ខ្លួននេះគឺនៅថ្ងៃទី ១២ ខែវិច្ឆិកា២០២៤ ចន្លោះពីម៉ោង០០ទៅ០១រំលងអាធ្រាតុឈានចូលថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២៤នៅចំណុចតាព្រាប {ក្នុងបឹងព្រៃរនាបក្រោម} ស្តិងក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយ បានកើតឡើងបង្កដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណ មិនដឹងគ្នាប៉ុន្មានាក់ធ្វើសកម្មភាពវាយ និង កាប់ ទៅលើជនរងគ្រោះឈ្មោះ{ មុំ អេង} ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុច បាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យស្លាប់នៅលើ ទូកស្មាច់ ខណៈជនរងគ្រោះមានមុខរបរនេសាទសត្វខ្យង នៅ ចំណុចកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តម សេនីយ៍ទោដាញ់ {អេង ប៊ុនចាន់}ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញនគរបាលព្រហ្មទ័ណ្ឌដែលមានលោកឧត្តម សេនីយ៍ត្រី {លឹម ពុទ្ធីឡា }ស្នងការរងទទួលផែននិងកម្លាំងនគរបាលស្រុកមោងឫស្សីដែលមានលោក វរសេនីយ៍ឯក{ ស គឹមឡុង }ជាអធិការ ធ្វេីការស្រាវជ្រាវស៊េីបអង្កេតជា បន្ទាន់រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តងនៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៤ព្រមទាំងដកហូតបានវត្ថុតាងមានកាំបិតជាមធ្យោបាយធ្វេីសកម្មភាព។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាពួកគេពិតជារួមគ្នាវាយនិងកាប់ទៅជនរងគ្រោះបណ្ដាល ឱ្យស្លាប់ប្រាកដមែន ដោយមូលហេតុគឺ មានទំនាស់ក្នុងមុខរបរ(នេសាទសត្វខ្យង)យកទៅលក់ដូចគ្នា។
បច្ចុប្បន្ន÷ជនសង្ស័យ ទាំងបីនាក់ខាងលើ ត្រូវបាន សមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ដោយ លោក ចិត្រា សារ៉ាវុទ្ធ