លោកវរ:សេនីយ៍ទោព្រហ្មពិសិដ្ឋអធិការបានដឹកនាំ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតភេជ្ជៈស្លឹកក្រាធំខុសច្បាប់និងឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ ជាជនជាតិថៃ..!?

បន្ទាយមានជ័យ៖លោកវរ:សេនីយ៍ទោ{ព្រហ្មពិសិដ្ឋ}អធិការអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងផលិតភេជ្ជៈស្លឹកក្រាធំខុសច្បាប់និងឃាត់ខ្លួនមនុស្ស២នាក់ម្នាក់ជនជាតិថៃនិងបិតទីតាំងផលិត នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ កក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ទោ{ កែវ ដូល }អធិការ រងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ{ សិទ្ធិ ឡោះ }ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញានិងបង្ក្រាបទីតាំងផលិតភេជ្ជៈទឹកក្រាធំខុសច្បាប់ដែលផលិតពីស្លឹកក្រាធំ ក្នុងនោះក៍បានឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិថៃត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងរឹបអូសសម្ភារៈផលិត។

លោកបានបន្ដថា៖ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេជ្ជៈស្លឹកក្រាធំត្រូវសម្ភារៈផលិតនិងទឹកក្រាធំដែលផលិតហើយត្រូវបានចាក់កំទិចចោល ទឹកក្រាធំប្រមាណជិត១០ឆ្នាំងនិងទឹកក្រាធំច្រកដបសម្រេចជាង១០០ដប។

លោកវរ:សេនីយ៍ទោ {ព្រហ្ម ពិសិដ្ឋ} អធិការនគរបាលកក្រុងប៉ោយប៉ែត បានបញ្ជាក់អ្នកសារព័ត៌មានយើងឲ្យដឹង ថា៖ ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេជ្ជៈស្លឹកក្រាធំនិងឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជនជាតិថៃក្រោយសាកសួរហើយចាត់ការតាមផ្លូវច្បាប់ហើយត្រូវបានសុំគោលការព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីបិតទីតាំងផលិតនិងរឹបអូសសម្ភារៈផលិតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕ ដោយលោក ចិត្រា សារ៉ាវុទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *