លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ប្រគល់​ថវិកា​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ ជូនតំណាងគ្រួសារមន្ត្រីនគរ​បាលទទួល​មរណភាព​ចំនួន​០៣គ្រួសារ​..!

បន្ទាយមានជ័យ​ ៖ នៅ​សាលប្រជុំ(​ខ)នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៤ខែ​វិច្ឆិកា​ឆ្នាំ​២០២៤លោក​ឧត្ដមសេនីយ៍​ត្រី​{ វង្ស​ វិត​} ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ {សិទ្ធិ​ ឡោះ​} ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានប្រគល់​ថវិកា​មិត្ត​នគរបាល​ជាតិ​កម្ពុជាចំនួន១៨,០០០,០០០រៀល​(ដប់​ប្រាំ​បី​លាន​រៀល​គត់​)​ជូនតំណាង​គ្រួសារ​មន្ត្រីនគរ​បាលទទួល​មរណភាព​ចំនួន​០៣គ្រួសារ​រួម​មាន​៖

១.លោក​ស្រី​ {ទេព​ ដានី​}ភរិយា​សពលោក{អ៊ុក​ ភារី} {និវត្ត​ជន}ថវិកា​ចំនួន​៖​ ៦,០០០,០០០រៀល​
២.លោក​ស្រី​ {មាច​ រឺន}ភរិ​យា​សព​លោក​{កែវ​ ថងសុី}{និវត្ត​ជន}ថវិកា​ចំនួន​៖​ ៦,០០០,០០០រៀល​
៣.លោក​ស្រី​ {អួន​រក្សា​}តំណាង​គ្រួសារ​សពលោក​ស្រី​ {ឃុយ​ ឡាយ​} ថវិកាចំនួន៖​ ៦,០០០,០០០រៀល។

ជាចុងក្រោយ​ លោក​ឧត្ដមសេនីយ៍​ស្នង​ការ​រងបានផ្តាំ​ផ្ញើដល់​បង​ប្អូន​ បេី​ជួប​ទុក្ខ​កង្វល់​ បញ្ហា​ប្រឈម​ សូម​បង​ប្អូន​ ទំនាក់ទំនង​មក​ថ្នាក់​ដឹកនាំ​ និង​អង្គភាព​ដេីម្បី​ជួយ​អន្តរាគមន៍​ ដោះស្រាយ​ជូន​បងប្អូន​ទាន់​ពេល​វេលា​៕ដោយ លោក សឿន ចិត្រា សារ៉ាវុទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *