កំពង់ស្ពឺ៖ នាយប់រំលងអាធាត្រចូលថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងនាំគ្នាផឹកសុី នៅចំណុចព្រៃពនរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ចាក់ធុងបាស់កងរំពង ផ្អេីលអស់អារុក្ខអារក្សអ្នកតា ដឹងដល់សមត្ថកិច្ចនគរបាលស្រុកចុះចាប់។
ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ {ឃឹម សុកខៃ }ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក {ខឹម សាម៉ុន} អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បានដឹកនាំកំលាំងចុះឡោមព័ទ្ធចាប់ខ្លួន សង្ឍ និង គ្រហស្ថបក្ខពួកបរិវាប្រមាណ ៧នាក់ ដកហូតបាន ម៉ូតូ៣គ្រឿង ១.ម៉ាកNex ពណ៍ សលាយខៀវ ស្លាកលេខកណ្តាល 1AD.6713 ២.ម៉ាកC125 ពណ៍ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1H.9956 ៣.ម៉ាកC125 ពណ៍ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1W.4614 ទូរស័ព្ទដៃចំនួន៧ គ្រឿង power bang៣គ្រឿង កាបូបលុយ២ លុយ៥មុឺនរៀល បារី២កញ្ចប់ ដែកកះ ៣ បៀ ១ហ៊ូ កំរ៉ាល១ និងធុងទឹកកក ០១ ។
~ក្រុមក្មេងទំនើងនិងសង្ឍដែលប្រព្រឹត្ដខុសវិន័យព្រះពុទ្ធសាសនានាំបរិវាផឹកស្រាក្នុងព្រៃត្រូវបានសមត្ថកិច្ចបង្រ្កាបបញ្ជូនទៅការិយាល័យធម្មការស្រុកចាត់ការតាមធម៌វិន័យ៖
១- អតីតសង្ឍ {ប៉ាង គឹមឈៀង} ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី នៅវត្ដឃ្មួញ ភ្នំពេញ
២-អតីតសង្ឍ {សយ សុភក្រ្ភា }២១ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សាសាលាពុទ្ធិកសាលាបាលី វត្ដកោះអណ្ដែត ភ្នំពេញ ។
៣-អតីតសង្ឍ{ ម៉ុន វិច្ឆ័យ }២៣ឆ្នាំ រស់នៅភូមិត្រពាំងកំបោរ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នបន្ដការសិក្សានៅសាលាបាលី វត្ដវត្តលង្កា ភ្នំពេញ។
ក្រុមបក្ខពួករបស់សង្ឍ
៤.ឈ្មោះ{ហុង សៀវជា} ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)
៥.{ខុន ខុម} ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលប៊ែលធី អន្តជាតិ សាខា២៦ ព្រែកប្រា
៦.ឈ្មោះ{ហ៊ូ កញ្ញា} ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង បច្ចុប្បន្នរៀននៅវិទ្យាល័យប៊ុនរានីហ៊ុនសែន ចាន់ថ្នាល(កូនសិស្សលោក)
៧.ឈ្មោះមាស {ប៊ុនណា} ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ បច្ចុប្បន្នធ្វើ CEO គ្រឹះស្ថានសេរីភ័ណ្ឌកំពង់ស្ពឺ ។
សំណូមពរដល់បងប្អូនកូនក្មួយ ពិសេសពុទ្ធបរិស័ទលោកតា លោកយាយ មាមិង មេត្តាកុំលេីកយកបញ្ហានេះមកទម្លាក់រួមលេីព្រះពុទ្ធសាសនារបស់យេីង នេះជាទង្វេីរពួកទមិឡមួយក្ដាប់តូចតែប៉ុណ្ណោះ ដែលកំពុងតែបំផ្លាញសាសនាយេីង។