លោកស្រី លាង ហៃ ជាវ តាយ ដឹកនាំសហការី ច្រូតស្រូវដាល់អំបុក សម្រាប់ទទួលទានរួមគ្នា នៅស្រុកអង្គរជ័យ

(ខេត្តកំពត)៖ ដោយយោងតាម អនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោកស្រីលាង ហៃ ជាវ តាយ អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិ ការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពត បានដឹកនាំចុះ ច្រូតស្រូវ ដាល់អំបុក  ដើម្បីរៀបចំពិធី ទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ។

ពិធីនេះបានប្រព្រឹត្ត ទៅនៅវត្តពេជ្រចង្វារ ស្ថិតក្នុងឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានការចូលរួមពីសមាជិក កាកបាទក្រហម ភរិយាថ្នាក់ដឹកនាំ ខេត្ត ថ្នាក់ស្រុកព្រមទាំង យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាក បាទក្រហម មន្ត្រីនៃអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងប្រជាពលរដ្ឋ ព្រះសង្ឃ សរុបប្រមាណ ១០០នាក់ ប្រកបដោយបរិយា កាសសប្បាយរីករាយ និងហូបបាយសាមគ្គី។

ក្នុងឱកាសដ៏ វិសេសវិសាលនេះ លោកស្រី លាងហៃ ជាវ តាយ បានលើកឡើងថា យើងត្រូវរួមគ្នា  ការពារថែរក្សាសុខ​ សន្តិភាពឲ្យបានគង់វង្ស ហើយលោកតា លោកយាយ និងបងប្អូនប្រជា ពលរដ្ឋទាំងអស់សូមកុំជឿ ពាក្យញុះញង់ ពាក្យកុហក បោកប្រាស់របស់ក្រុម ឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិ សម រង្ស៊ី ជាមេក្លោង ដែលជានិច្ចកាលតែង តែកុហកភូតភរប្រជា ពលរដ្ឋគ្រប់ទីកន្លែង។

លោកស្រី លាង ហៃ ជាវ តាយ ក៏បានបញ្ជាក់ផងដែរថា ការច្រូតស្រូវបុកអំបុកនេះ គឺយើងពិសាររួមគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ៕


 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *