ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនអតីតយុទ្ធជនពិការ​ និងក្រុមគ្រួសារ​អតីត​យុទ្ធ​ជន​ដែលមានជីវភាពលំបាកខ្វះខាតនៅស្រុកស្ទោង..!?

ខេត្តកំពង់ធំ÷ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អតីត​យុទ្ធ​ជន​ពិការ​ និងក្រុមគ្រួសារអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន៣០គ្រួសារ បានទទួលអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឧត្តម សេនីយ៍ទោ {សោម ស៊ុន} មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ {សោម ស៊ុន} បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី {ហ៊ុន ម៉ាណែត }នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចនិងលោកជំទាវ  តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាមួយនេះដែរ សម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារសូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ  និងសុភមង្គលគ្រប់ពេលវេលា   ។

ឧត្តមសេនីយ៍ទោ {សោម ស៊ុន} បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និង​ក្រុម​គ្រួសារ​ត្រូវថែទាំសុខភាព  រស់នៅស្អាត  មានអនាម័យ  ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ និងត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ{សោម ស៊ុន }ក៏បាននាំយកនូវអំណោយស្បៀងអាហារ  គ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី {ហ៊ុន ម៉ាណែត} និងលោកជំទាវបណ្ឌិត {ពេជ ចន្ទមុន្នី }ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន៣០គ្រួសារ   សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ ។

លោក{ សូត្រ អ៊ុល }ប្រធានក្រុមប្រឹក្សាឃុំបន្ទាយស្ទោង តំណាងឲ្យអតីតយុទ្ធជនពិការ និង ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី{ ហ៊ុន ម៉ាណែត }និងលោកជំទាវបណ្ឌិត {ពេជ ចន្ទមុន្នី }ព្រមទាំងឧត្តមសេនីយ៍ទោ {សោម ស៊ុន} ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីទាំងអស់ ដែលតែងតែជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនដល់បងប្អូនអតីតយុទ្ឋជនពិការ​ និងក្រុមគ្រួសារ​អតីត​យុទ្ធ​ជន​នាពេលកន្លងទៅ​ ក៍​ដូច​ជា​ថ្ងៃ​នេះ​ និងសូមគោរពជូនពរសម្តេច លោកជំទាវ និងក្រុមការងារទាំងអស់សូមបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ដោយ លោកសំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *