អង្គុយហូបបាយ ចៃដន្យកូនចូលលេងក្រោមគ្រែបាក់សង្កត់ស្លាប់..!?


ខេត្តកំពង់ធំ÷ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធម ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយត្រូវបានគ្រែបាក់សង្កត់។ ហេតុការណ៍នេះនៅម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុង ភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ១ឆ្នាំ៨ខែ រស់នៅក្នុងភូមិ/ឃុំ កើតហេតុខាងលើ។
មុនកើតហេតុជនរងគ្រោះបានចុះលេងក្រោមគ្រែ ពេលឪពុកម្តាយ កំពុងអង្គុយហូបបាយនៅលើគ្រែ ហើយបានបាក់គ្រែសង្កត់លើកូនដោយពុំដឹងកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់តែម្ដង។

គួររំលេចថាកណីដូចនេះកើតមានឡើងដោយកម្រ ដូច្នេះសូមឪពុកម្តាយគ្រប់រូប ត្រូវបន្ថែមការយកចិត្តទុកដាក់ មើលថែទាំកូនតូចៗឲ្យបានល្អ កុំឲ្យឆ្ងាយពីក្រសែភ្នែក ព្រោះវ័យកូនតូចៗជាទីស្រឡាញ់ពេញរពឹសខ្លាំង កុំឲ្យកើតមានឡើងនូវរឿងអកុសលដូចពេលនេះ៕ដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *