ខេត្តបន្ទាយមានជ័យ÷ បានបិទបញ្ចប់ពិធីអកអំបុកនិងសំពះព្រះខែដោយរលូន រីករាយនិងដក់ជាប់នូវសេចក្តីសោមនស្សរីករាយ អនុស្សាវរីយ៍ពិបាកបំភ្លេចបាននារាត្រីខ្យល់ត្រជាក់រំភើយនិងចងចាំមិនភ្លេចនូវគុណសេចក្តីសុខសន្តិភាពនិងការការអភិវឌ្ឍន៍។
ការបិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែអកអំបុកនៅរាត្រីថ្ងៃពេញបរមី ១៥កេីតខែកក្តិក ឆ្នាំ រោង ឆស័ក ពស២៥៦៨ ត្រូវនិងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមានអធិបតីភាពឯកឧត្តម{ប្លែក វ៉ារី} ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម{អ៊ុំ រាត្រី }អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី។
ព្រះវត្តមានព្រះមេគណ អនុគណស្រុកក្រុងទាំង៩ អាចារ្យ ។
និងក៏មានភ្ញៀវកិត្តិយសជាមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាព រដ្ឋបាលស្រុកក្រុង តន្ត្រីករ អ្នកសិល្ប:ករ សិល្បៈ:ករិនី កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ។
ក្នុងពិធីអកអំបុកនិងសំពះព្រះខែ ក្នុងឱកាសបិទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ប្រារព្ធ នៅ១-ទីតាំងសួនតេជោឈ្នះឈ្នះ (វេទិកាខេត្ត)និង២- សួនតេជោសន្តិភាព.(គល់ស្ពានថ្ម មាត់ស្ទឹងសិរីសោភ័ណ/) ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ក្នុងនោះមានកិច្ចពិធីខាងសាសនា ទំនៀមទម្លាប់ប្រពៃណីដូចជាប្រគុំតន្ត្រី ច្រៀងចម្រៀង រាំរបាំ ឧទ្ទិស ថ្លែងប្រវត្តិ ពិធីសែនព្រេន រំលឹកគុណទឹកដី រំលឹកគុណវិរ:កងទ័ពជើងទឹក ពិធីបុកអំបុក អកអំបុក ពិធីផ្សងសម្រក់ទៀនជ័យប្រមើលមើលទឹកភ្លៀងបង្អុរសម្រាប់ការដាំដុះដំណាំ ការហែសំពៅត្រៃលក្ខណ៍ពីសួនតេជោឈ្នះ ឈ្នះ ឬវេទិកាទៅដាក់ចុះក្នុងទឹកស្ទឹងសិរីសោភ័ណនាស្ពានថ្ម មាត់ស្ទឹងនៃសួនតេជោសន្តិភាព ការបណ្តែតប្រទិប បាញ់កាំជ្រួច បង្ហោះគោមនិងថ្លែងអំណរគុណ ជូនពរដល់គ្រប់គ្នាអោយបានសេចក្តីសុខ សេចក្តីចម្រើន៕