(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប ដែលរៀបចំឡើងដោយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែប និងមានការសម្រប សម្រួលដោយគណៈ កម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក បានធ្វើពិធីផ្សព្វផ្សាយ និងបំពាក់មួកសុ វត្ថិភាពជូនដល់អ្នកដំណើរ នៅលើដង ផ្លូវជាតិលេខ៣៣។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមវត្តមាន លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក ម៉ម ទូច ប្រធានមន្ទីរសា ធារណការ និងដឹកជញ្ជូនខេត្តកែប។
ក្រោយពីសួរសំណួរងាយៗ ពាក់ព័ន្ធនឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកដល់អ្នក ដំណើរតាមយានជំនិះ រួចមក លោក ព្រុំ គន្ធិ អភិបាល រងខេត្តកែប បានលើកឡើងថា ការបើកបរត្រូវហាម ពិសារគ្រឿងស្រវឹង ដែលបណ្តាលឲ្យ មានអត្រាជាតិអាល់កុ លចាប់ពី០,២៥ មីលី ក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៥ ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅនិង ហាមប្រើទូរស័ព្ទនៅពេល កំពុងបើកបរយានជំនិះ ដោយគ្មានឧបករណ៍ សម្លេងភ្ជាប់ទំនាក់ទំនង។
ទោចក្រយានយន្តអាច ផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែម បានកុមារម្នាក់ អ្នកបើកបរនិងអ្នករួម ដំណើរ ព្រមទាំងកុមារ ដែលមានអាយុចាប់ពី៣ ឆ្នាំឡើងទៅ គឺត្រូវពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ។
ចំណែកអ្នកបើកបរ ត្រីចក្រយានយន្ត និងទោចក្រយាន យន្តសណ្តោងរឺម៉កក៏ ត្រូវពាក់មួកឲ្យបាន ត្រឹមត្រូវផងដែរ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ចំពោះការបើកបរ នៅក្នុងទីប្រជុំជន អ្នកបើកបរឬអ្នកជិះ កៅអីមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាពឲ្យបានត្រឹមត្រូវ ធ្វើបែបនេះដើម្បី បញ្ជៀសនូវហានិភ័យ ផ្សេងៗដែលអាចនឹង កើតឡើងជាយថាហេតុ។
ជាមួយគ្នានេះ លោក ព្រុំ គន្ធិ ក៏បានណែនាំដល់អ្នក ដំណើរទាំងឡាយសូម កុំបើកបរទន្ទឹមគ្នា លើទ្រូងផ្លូវ ឬគន្លងផ្លូវតែមួយ ហើយអ្នកបើកបរ មិនត្រូវបើកបរកាត់ ឬជែងក្បួនយោធា ក្បួននគរបាល ក្បួនគណៈប្រតិភូ ឬក្បួនដង្ហែផ្លូវ ការណាមួយឡើយ។
លើសពីនេះ ចំពោះអ្នកបើក បរយានយន្តណា នៅពេលដែលខ្លួនស្ថិតក្នុងភាពស្រវឹងដោយ មានជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុង មួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ៨០០,០០០ រៀល ទៅ ៤,០០០,០០០ រៀល៕