លោកអភិបាលស្រុកស្ទោង ណែនាំដល់រដ្ឋបាលឃុំត្រូវធ្វើផែនការអភិវឌ្ឍន៍ដោយផ្ដោតលើសេដ្ឋកិច្ចប្រជាពលរដ្ឋជាអាទិភាព..!

កំពង់ធំ÷លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន៨៨គ្រួសារ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយនេះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកស្ទោងត្រូវខិតខំបង្កបង្កើនផលដាំដុះបន្លែបង្ការគ្រប់ប្រភេទព្រមទាំងធ្វើស្រែវស្សា និងស្រូវមិនប្រកាន់រដូវឱ្យអស់ពីលទ្ធភាពជាមួយប្រព័ន្ធធារាសាស្ត្រស្អេកស្កះដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឆ្លើយតបនឹងគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតដល់គ្រួសារស្ត្រីមេម៉ាយនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងជនពិការ។

លើសពីនេះត្រូវខិតខំ យកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំនិង កសាងនូវអគារសិក្សា នៅតាមសាលានានាបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងគុណភាពអប់រំព្រមទាំងកំណើនសិស្សានុសិស្សផងដែរ។

លោកបានអំពាវនាវដោយទទួចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងសូមកុំប្រព្រឹត្តអំពើអនាធិបតេយ្យក្នុងការចូលទៅរុករានទន្ទ្រានឬកាន់កាប់ថ្មីៗនូវដីព្រៃក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងតំបន់ហាមឃាត់ដែលជាគោលនយោបាយក្នុងការក្សានូវធនធានធម្មជាតិសម្រាប់ត្រីពងហើយលោកព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលហ៊ានល្មើសនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង ៨៨គ្រួសារក្នុង១គ្រួសារៗ ទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំឆ្នាំ២០២៤៕ដោយលោកសំនៀង

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *