ចម្លើយស្ត្រីម្ចាស់សម្រាកព្យាបាល សម្ភពសុងមារីណា អត់ច្បាប់នៅស្រុកបាទីកំពុងជួយដោះបន្ទុកបុរសជាប្ដីមិនគួរឲ្យជឿសូមសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យច្បាស់លាស់ផងទាន..!

ខេត្តតាកែវ÷តាមចម្លើយសារភាព របស់ស្ត្រីជាម្ចាស់គ្លីនិកសម្រាកព្យាបាល{សម្ភពសុងហាក់ម៉ារីណា}អត់ច្បាប់  ដែលបង្កឲ្យមានស្ត្រីម្នាក់ស្លាប់នោះបញ្ជាក់ថា អ្វីៗដែលគាត់ធ្វើមិនពាក់ព័ន្ធនឹងប្ដី។  ប៉ុន្តែមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលមិនលំបាកពេកទេសម្រាប់សមត្ថកិច្ចស៊ើបអង្កេតដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើស្ត្រីម្ចាស់គ្លីនិកខាងលើនេះ ពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនាតែម្នាក់ឯង ដោយគ្មានការឃុបឃិតនិងចូលរួមពីប្ដីមែនឬយ៉ាងណា?

តើសពជន រងគ្រោះ ត្រូវយកចេញពីទីតាំងគ្លីនិកទៅបោះចោលនៅក្បែរគុមសង្កែនោះដោយរបៀបណា? សំណួរងាយៗ ជា ច្រើននឹងបង្ហាញថា តើករណីនេះមានការចូលរួមពីប្ដីដែរឬទេ ឬក៏មានជនពាក់ព័ន្ធផ្សេងថែម ទៀត។

ចម្លើយរបស់ឈ្មោះគ្រូពេទ្យឈ្មោះ {ស៊ុន ម៉ារីណា }ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅ
ភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដែលទទួលខុសត្រូវតែម្នាក់ ឯងចំពោះករណីនៃការស្លាប់ស្ត្រីឈ្មោះ{ណាំ ចាន់ធូ} អាយុ ៤១ ឆ្នាំ មានទីលំនៅ
ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង បានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ឈ្មោះ {ណាំ ចាន់ធូ} បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺ {សុងហាក់ ម៉ារីណា}
នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម។
បន្ទាប់មកឈ្មោះ {ស៊ុន ម៉ារីណា }បានប្រាប់ទៅអ្នកជម្ងឺព្យាបាលរយ:ពេល ០៥ថ្ងៃ ហើយឈ្មោះ {ណាំ ចាន់ធូ} សុំព្យាបាលរយ:ពេល ៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើក

ទី-១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ {វីតមីនសេ1g}{ ស៊ីមេទីឌីន 200g }{សង់តាមីសីន 80mg}។

ព្យាបាលលើក
-ទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល
និងលើក

ទី៣ -នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ។

ខណៈនោះឈ្មោះ {ណាំ ចាន់ធូ} បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង។
ក្រោយឈ្មោះ {ណាំ ចាន់ធូ }ស្លាប់
ឈ្មោះ {ស៊ុន ម៉ារីណា} មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១
ឈ្មោះ {ស៊ុន ម៉ារីណា }ក៏បានលើក សពដាក់រថយន្តម៉ាក {ហ្វតពីអេសតា} ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុច ភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

រួច ហើយក៏បន្តដំណើរទៅមើលឪពុកឈឺ នៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរដោយព្យាយាមលាក់អាថ៌កំបាំង ។

តាមចម្លើយរបស់ស្ត្រីម្ចាស់គ្លីនិកខាងលើបានបញ្ជាក់ថា÷ករណីស្លាប់និងការដឹកជញ្ជូនសោកជនរងគ្រោះចេញពី ផ្ទះគឺមិនពាក់ព័ន្ធជាមួយ ប្ដីនោះឡើយ។

សមត្ថកិច្ចទំនងជាមិនលំបាកនោះទេថា តើស្ត្រីខាងលើនេះ ពិតជាបាន លើកសពស្ត្រីរងគ្រោះដាក់លើរថយន្ត តែម្នាក់ឯង ហើយយកសពទៅបោះចោលតែម្នាក់ឯងមែន ឬទេ?

វាជាអំពើព្រៃផ្សៃហួសហេតុមិនធ្លាប់មានពីមុនមក។ ដែលម្ចាស់គ្លីនិកខាងលើនេះ ថែមទាំងបានដាក់ថ្នាំ ងងុយដេកឲ្យកូនក្មេង អាយុ៣ឆ្នាំ
ឱ្យគ្នាងងុយ ដេក អង្គុយ សំកុកជាមួយសពម្ដាយមីង ក្បែរគុម្ពសង្កែផងនោះ?

តើក្នុងរាត្រីនោះ តើក្មេងស្រីដើរមិនដឹងអ្វីទាំងអស់ ខ្លោចផ្សារយ៉ាងណា ទៅ នៅពេលដែលអង្គុយសំកុកជាមួយសពម្ដាយមីងបែបនេះ?
តើស្ត្រីជាគ្រូពេទ្យខាងលើនេះមានបេះដូងជាមនុស្ស ដែរឬទេ?

ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ ឯណេះវិញ គ្លីនិកដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ នៅទីប្រជុំជនសាលា ស្រុកបាទី បែរជាដំណើរការទៅបានដោយរលូនទាំងគ្មានច្បាប់ទម្លាប់អ្វីបន្តិចសោះនោះ?

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ មិនគួរមើលរំលង ទីតាំងគ្លីនិកលើកផ្លាកយីហោធំៗអត់ច្បាប់នេះទេឬ?

គ្លីនិកអត់ច្បាប់មួយបើកដំណើរការអស់រយៈពេលជាង៣ឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញជំនាញពាក់ព័ន្ធមិនដែល ខ្វាយខ្វល់អ្វីឡើយ។
ករណីនេះសូមក្រសួងសុខាភិបាលនិងមន្ត្រីអ្នកច្បាប់ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ.ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តតាកែវនោះផងទាន៕ដោយ លោក សឿនចិត្រា សារ៉ាវុទ្ធ ប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *